អត់​មាន​អ្នក​ឆ្លង​ថ្មី ប៉ុន្តែ​ថៃ ​សម្រេច​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​១​ខែ​ទៀត​

127

​រាជរដ្ឋាភិបាល​ថៃនៅ​ថ្ងៃសុក្រនេះ បាន​សម្រេច​ដាក់ប្រទេសក្នុងគ្រាអាសន្ន​ ដើម្បី​ប្រឆាំង​នឹង ​COVID-19 រយៈពេលមួយខែទៀត ​បើទោះជាករណីឆ្លង​មិន​មាន​នៅ​ថ្ងៃ​ក៏​ដោយ​។

 

​ថៃ តាំង​ពី​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មក ​ពួកគេ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទៅ​ហើយ។ ​នៅ​ថ្ងៃ​នេះ​ថៃ​គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ ​ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ពួកគេ​ក៏​មាន​ករណី​ឆ្លង​តិច​ផង​ដែរ។ ​តែ​ដើម្បី​សុវត្ថិភាព​ប្រជាជន និង​ខ្លាច​មាន​រលក​ទី​២​នៃ​មេរោគ Covid-19 ​វាយ​ប្រហារ​ប្រទេស​ទៀត ​ថៃ​បាន​សម្រេច​បន្ដ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មួយ​ខែ​ទៀត។

 

 

ថៃមានករណីឆ្លង COVID-19 សរុបចំនួន ៣,០៣៧ករណី ក្នុងនោះស្លាប់ ៥៦នាក់ និងជាសះស្បើយឡើងវិញ ២,៩១០នាក់ ខណៈមនុស្ស ៣២៨,០៧៣នាក់បានទទួលការធ្វើតេស្ដ៕

Loading...