ឆ្លង​រយ​នាក់​រាល់​ថ្ងៃ ​ពេល​នេះ​សិង្ហបុរី ​មាន​អ្នក​ឆ្លង Covid-19 ​សរុប​ជាង​៣​ម៉ឺន​នាក់​ហើយ​

191

​ប្រទេស​សិង្ហបុរី ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៦១៤​នាក់​ទៀត​នៅ​ថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​ឡើង​ដល់​ជាង​៣​ម៉ឺន​នាក់​ត្រឹម​ពេល​ដ៏​ខ្លី​នេះ​។

​ប្រទេស​ជឿនលឿន​គ្រប់​វិស័យ​មួយ​នេះ ​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ល្អ​ណាស់​កាល​ពី​ប្រទេស​ដទៃ​ទៀត​កំពុង​ផ្ទុះ​មេរោគ Covid-19 ​។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដោយសារ​តែ​ផ្ទុះ​ករណី​ឆ្លង​នៅ​សហគមន៍​ពលករ​ក្រៅ​ប្រទេស​មក​នោះ ​រាល់​ថ្ងៃ​សិង្ហបុរី​រក​ឃើញ​អ្នក​ឆ្លង​រយ​នាក់​ជា​និច្ច ​រហូត​ដល់​ពេល​ខ្លះ​ឡើង​ដល់​ពាន់​ថែម​ទៀត​ផង​ក្នុង​មួយ​ថ្ងៃ។ ​

ចំនួន​ឆ្លង​យ៉ាង​ឆាប់​រហ័ស​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់​ហើយ។ ត្បិតតែ​ឆ្លង​ច្រើន​យ៉ាង​នេះ​ក្ដី ​ប៉ុន្តែ​តួ​លេខ​អ្នក​ស្លាប់​នៅ​សិង្ហបុរី​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ទេ៕

Loading...