ខ្លាំងអីទៀត! ​ទី​បំផុត ​លោក ត្រាំ ​ព្រម​ពាក់​ម៉ាស់​ហើយ​

176

​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក ​ត្រូវ​បាន​គេ​ថត​​រូប​បាន ពាក់​ម៉ាស់ ជា​លើក​ដំបូង ​តាំង​ពី​ផ្ទុះ​មេរោគ Covid-19 ​មក ដែល​ធ្វើ​ឱ្យ​អាមេរិក​ឆ្លង​ជាង​១​លាន​នាក់ ​និង​មនុស្ស​ជិត​១​សែន​នាក់​ស្លាប់។

​រូប​ថត​ពាក់​ម៉ាស់​នេះ ​ត្រូវ​បាន​គេ​ថត​បាន​អំឡុង​ពេល​លោក ​ទៅ​ទស្សនៈ​កិច្ច​នៅ​ក្រុមហ៊ុន Ford ​នៅ​Michigan ។ ​លោក យល់​ព្រម​ពាក់​ម៉ាស់​នេះ គឺ​ដោយសារ​តែ​ប្រធាន​ក្រុមហ៊ុន Ford ​ជា​អ្នក​ស្នើ​សុំ​ឱ្យ​ពាក់​ផ្ទាល់​តែ​ម្ដង ព្រោះ​ថា​ការ​ចោល​រោងចក្រ​នេះ ​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​ការពារ​សុខភាព។

តែ​ក្រោយ​ពី​ដើរ​ចេញ​ពី​កន្លែង​នោះ​មក ​លោក ត្រាំ ​បាន​ដោះ​ម៉ាស់​នោះ​វិញ​ដើម្បី​ថ្លែង​សន្ទរកថា​។ ​សូម​បញ្ជាក់​ថា ​លោក ត្រាំ ​តែងតែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មិន​ខ្លាច​មេរោគ Covid-19 ​ឡើយ ​ហើយ​គ្រប់​ពេល​វេលា​ទាំង​អស់​លោក​មិន​ដែល​ពាក់​ម៉ាស់​នោះ​ទេ តាំង​ពី​ផ្ទុះ​មេរោគ​នេះ​មក៕ ប្រភព៖ https://www.dailymail.co.uk/news/article-8346075/Donald-Trump-FINALLY-pictured-wearing-mask-private-tour-Michigan-Ford-plant.html?fbclid=IwAR3oNbKmvnWnsOrIUwknKImYlbcov55G-B2JdZzn17JhJ5-zCcNTPbbHNzg&fbclid=IwAR05lIihba6wL1ybq1ywbCVfXsTDd1Jt3QzhWfg9QoJ_Fa4HUb1V7O6r57o

Loading...