ផ្អើល​ពេញ​ហ្វេសប៊ុក! ហ្គេម​ថ្មី​ផុស​ថា​ជំពាក់លុយ តាមពិតសុទ្ធ​តែ​យល់ច្រលំគ្រប់ៗគ្នា​

254

ហ្គេម​ថ្មី​ឈ្មោះ​ Lyto Different Color និង​ Jumpy Jumpy កំពុងធ្វើ​ឲ្យ​ម្ចាស់គណនីយ​ហ្វេសប៊ុ​រាប់ពាន់នាក់​នៅ​ស្រុក​ខ្មែរ​ក្តៅក្រហាយ ព្រោះ​តែ​ឃើញ​រូបខ្លួន​ត្រូវ​គេ​បង្ហោះ​ក្នុង​ហ្គេមរឿង​ជំពាក់លុយគេ។

ដើមហេតុ​ដំបូងគឺ​ដោយសារ​​​ម្ចាស់គណនីយ​មួយ​ឈ្មោះ Phakdey Oeu ដែល​បាន​លេង​ហ្គេម​មួយ​នេះហើយ​សរសេរចំណងជើង Caption ពី​លើ​ថា «ជំពាក់លុយគេ​ឲ្យ​ចេះ​សងផង កុំ​ចាំ​ទាល់តែគេយករូបមក Post ចឹង» ឬ «អ្នក​នៅក្នុង​រូប​នេះ ជំពាក់លុយខ្ញុំ» ឬជា​ច្រើន​​ផ្សេង​ទៀត ដែល​បាន​ធ្វើឲ្យ​ម្ចាស់គណនីយ​ផ្សេងៗគ្នា​ជា​ច្រើន​ដែល​ចូល​ទៅមើល​ហើយ​ឃើញរូបខ្លួនក្រោម Caption ទាំងនេះឆេះដុំនិង​ខ្លះ​ជេរប្រទិចមួយចាស់ដៃ។

តាមពិត​ទៅហ្គេម​នេះ​មាន​ភាព​ឆ្លាតវៃមួយ​គឺ​ថា វា​នឹង​បង្ហាញ​រូបម្ចាស់គណនីយហ្វេសប៊ុក​ណាមួយ​ដែល​ចូលមើល ដូច្នេះម​រាល់​គណនីយ​ហ្វេសប៊ុក​នីមួយៗ តែង​តែ​ឃើញ​រូបខ្លួន​ឯងជានិច្ច ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ភ្ញាក់ផ្អើលភ្លាមៗ ពិសេស​ឃើញគេ​សរសេរ​ថា​ខ្លួន​ជំពាក់លុយគេថែមទៀត។

ជាសរុប អ្នក​ដែល​បង្កើត​ហ្គេម​នេះ អាច​គ្រាន់តែ​ចង់​ធ្វើ​ឲ្យ​មានការផ្ទុះការ​ភ្ញាក់ផ្អើលរីកសុះសាយពីមួយទៅមួយ ដើម្បី​ជា​ការ​សប្បាយ​ឬ​ជា​ផល​ប្រយោជន៍​ណាមួយ​ប៉ុណ្ណោះប៉ុណ្ណោះ។ បើ​អ្នក​មិនច្បាស់ គួរ​កុំ​លេង​ហ្គេម​នេះ ក្រែង​អាច​មានបញ្ហាណាមួយ​ដល់គណនីយហ្វេសប៊ុក​ ពិសេស​ព័ត៌មាន​ផ្ទាល់ខ្លួន​សំខាន់ៗ​របស់​អ្នក៕

 

Loading...