១​ថ្ងៃ​ឆ្លង​ជាង​១០​ម៉ឺន​នាក់ ​WHO ​ប្រកាស​គ្រប់​ប្រទេស​ត្រៀម​ជើង​ព្រួល​រលក​ទី​២ Covid-19 ​

55863

​ម្សិលមិញ​នេះ ​ទូទាំង​ពិភព​លោកមាន​ករណី​ឆ្លង​ថ្មី​មេរោគ Covid-19 ​រហូត​ដល់​ជាង​១០​ម៉ឺន​នាក់ ​ដែល​ធ្វើ​ឱ្យ​អង្គការ​សុខភាព​ពិភព​លោក​ចេញ​មុខ​ប្រកាស​ព្រមាន​ភ្លាម​ៗ​តែ​ម្ដង។

​ប្រធាន ​WHO លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការកើន​ឡើង​នៃ​ការឆ្លង​នៅក្នុងប្រទេស​ដែលមាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។ ការ​ព្រមាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែលចំនួនករណីសរុប​ឡើង​ដល់​លើស ៥ លាននាក់​ទូទាំង​ពិភពលោក។ ​លោក បាន​បញ្ជាក់​ថា​គ្រប់​ប្រទេស​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​ក្នុង​ការ​ទប់​ស្កាត់​មេរោគ Covid-19 ​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ខាង​មុខ​។ ​

​មេរោគ Covid-19 ​បច្ចុប្បន្ន​នេះ​បាន​ឆ្លង​មនុស្ស​ដល់​ជាង​៥​លាន​នាក់​ហើយ​ទូទាំង​ពិភព​លោក ដោយ​ក្នុង​នោះ​អាមេរិក​មាន​ច្រើន​ជាង​គេ​ដល់​ជាង​១​លាន​នាក់។ ​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​នេះ​ក៏​មិន​មាន​ថមថយ​ដែរ ​ខណៈ​ដែល​រុស្ស៊ី​ក៏​ធ្ងន់​ដូច​គ្នា រក​ឃើញ​អ្នក​ឆ្លង​ច្រើន​រាល់​ថ្ងៃ​៕

Loading...