ថ្ងៃ​នេះ ​កម្ពុជា​ពុំ​រក​ឃើញ​ករណី​ជំងឺ​ COVID-19​ ថ្មី​ទេ

42

ពិត​មែន​តែ​ពុំរកឃើញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើ​អនាម័យ​ នៅ​ឃ្លាត​ឆ្ងាយពីគ្នា​ មិន​ចេញ​ក្រៅផ្ទះបើ​មិនចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាត​ត្បាត​ជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅ​ឡើយ​ ។

យើងត្រូវ​បន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូច​ជា​ពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធី​ជប់លៀង​ ការ​ចាក់​ធុង​បាសរាំ​ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គល​បន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររង​ចាំគម្លាតពី​គ្នា​ ឈរជជែកគ្នា​គម្លាតពីគ្នា​ ។

សូមបញ្ជាក់ថា​ ប្រទេស​កម្ពុជា​រកឃើ​ញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យើ​បាន​ធ្វើ​តេស្តចំនួន​ 15668 ស្មល​នឹង​ 965 ក្នុង១លាននាក់៕

Loading...