Home Uncategorized កម្ពុជា ​ អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស ​មកពីអ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាច​ចូល​បាន​វិញ​

កម្ពុជា ​ អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស ​មកពីអ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាច​ចូល​បាន​វិញ​

9399

​កម្ពុជាបាន អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញបាន។

​កម្ពុជា បាន​ដាក់​បម្រាម​ឱ្យ​មិន​ឱ្យភ្ញៀវបរទេស​មក​ពី​៦​ប្រទេស​ខាង​លើ​នេះ ​ចូល​ទឹក​ដី​កម្ពុជា​នោះ​ទេ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ។ ប៉ុន្តែ​នៅ​ពេល​នេះ​ការ​ផ្អាក​នោះ ត្រូវ​បាន​លុប​ចោល​ហើយ ដូច្នេះ​ពួកគេ​អាច​មាន​ឱកាស​ចូល​ទឹក​ដី​កម្ពុជា​បាន​វិញ​ហើយ។ ​ប៉ុន្តែ​ការ​ចូល​បាន​នេះ ត្រូវ​តែ​មាន​លិខិត​បញ្ជាក់​ពី​សុខភាព ​ថា​គ្មាន​ឆ្លង​មេរោគ Covid-19 ​នោះ​ទេ។ ​ដោយ​ជន​បរទេស ​ក៏​ត្រូវ​តម្រូវ​ឱ្យ​មាន​ធានា​រ៉ាប់​រង​សុខាភាព​យ៉ាង​តិច​៥​ម៉ឺន​ដុល្លារ៕

 

 

Loading...