ដំណឹង​ល្អ ​ក្រសួង​សុខាភិបាល ​ព្រម​ឱ្យ​បើក​សារមន្ទីរឡើងវិញ ចាប់ពីខែមិថុនា

35

ក្រសួងសុខាភិបាល ​បាន​ប្រកាស​ឱ្យ​បើក​សារមន្ទីរ​នានា​ជូនភ្ញៀវជាតិ និងអន្ដរជាតិ​ចូល​ទស្សនា​ឡើង​វិញ ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២០ តទៅ។

លិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកអំពីការប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតមាននូវរលកទី២ នៃការចម្លងជំងឺកូវីដ១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន។

Loading...