ផ្លូវ​ពីរ​ខ្សែទៀត​នឹង​ត​ភ្ជាប់ពីជ្រោយចង្វារ​ទៅពហុកីឡដ្ឋានមរតកតេជោ ដើម្បី​ត្រៀម​ទទួល​ស៊ីហ្គេមឆ្នាំ ២០២៣

398

រដ្ឋបាល​រាជធានីភ្នំពេញ នឹង​សាងសង់ផ្លូវ​ពីរ​ខ្សែ​តភ្ជាប់ពីម្តុំស្ពានជ្រោយចង្វារ​ឆ្ពោះទៅកាន់​ពហុកីឡដ្ឋានជាតិ​មរតកតេជោផ្ទាល់តែម្តង ដើម្បី​កាត់បន្ថយការកកស្ទះចរាចរណ៍​លើ​ផ្លូវជាតិ​លេខ ៦ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ធ្វើម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើកទី ៣២ នៅឆ្នាំ ២០២៣។

ឯកឧត្តម ហួត ហៃ អភិបាលរងសាលារាជធានីភ្នំពេញបញ្ជាក់ប្រាប់​ថា យើង​ចាំ​បាច់​ត្រូវរៀបចំផ្លូវអាទិភាពសម្រាប់ការតភ្ជាប់ ដោយ​សាលារាជធានីភ្នំពេញបានរៀបចំគម្រោងរួចហើយនូវការសាងសង់ផ្លូវថ្មីចំនួន២ខ្សែ ដោយខ្សែទី១ភ្ជាប់ពីផ្លូវ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះតែម្តង។ ខ្សែទី២គឺជាផ្លូវស្របតាមដងទន្លេសាបពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិនឆ្ពោះទៅដល់ចំណុចស្ពានលីយ៉ុងផាត់ (បុកមកមហាវិថីឈ្នះឈ្នះដែរ)។

នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញដែលគ្រោងនឹងសាងសង់ផ្លូវពីរខ្សែថ្មីនេះឱ្យ​រួច​រាល់នៅ​ក្នុងឆ្នាំ២០២២ ពោលគឺមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះនឹងជួយរំដោះការ​កក​ស្ទះពី​ផ្លូវជាតិលេខ៦បាន៕

Loading...