អ្នក​​បញ្ចុះ​សព​នៅ​ឥណ្ឌូណេស៊ី ​រអ៊ូ ​ថា​គ្មាន​ពេល​សម្រាក​ទេ ​ឡាន​ពេទ្យ​ដឹក​មក​រហូត​

33

​អ្នក​បញ្ចុះ​សព​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​បង្ហើប​ថា​ពួកគេ​គ្មាន​ពេល​សម្រាក​ឡើយ​រាល់​ថ្ងៃ​មក​នេះ ដោយសារ​តែ​ឡាន​ពេទ្យ​បាន​ដឹក​សាកសព​មក​ជាប់​រហូត។ ​

​ឥណ្ឌូណេស៊ី ​រក​ឃើញ​អ្នក​ឆ្លង Covid-19 ​រាប់រយ​នាក់​ជា​រៀង​រាល់​ថ្ងៃ​នេះ ​ហើយ​ចំនួន​អ្នក​ស្លាប់​ក៏​មាន​ផង​ដែរ។ ​ប្រទេស​នេះ មាន​អ្នកឆ្លង​សរុប​ដល់​ទៅ​ជិត​២​ម៉ឺន​នាក់​ហើយ ​និង​ស្លាប់​ជាង​១​ពាន់​នាក់ ​នេះ​បើ​តាម​របាយការណ៍​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ប្រកាស។ ​តែ​បើ​តាម​ការ​សង្កេត​មើល​វិញ ​គេ​អាច​ស្មាន​ដឹង​ថា​ចំនួន​អ្នក​ឆ្លង​អាច​ច្រើន​ជាង​នេះ ​ហើយ​អ្នក​ស្លាប់​បាត់​បង់​ជីវិត​វិញ​ក៏​អាច​មាន​លើស​១​ពាន់​នាក់​នេះ​ផង​ដែរ។

​បើ​តាម​អ្នក​ធ្វើ​ការ​នៅ​កន្លែង​បញ្ចុះ​សព​វិញ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ជា​រៀង​រាល់​ថ្ងៃ​ឡាន​ពេទ្យ​តែងតែ​ដឹក​សព​មក​ទម្លាក់​នៅ​កន្លែង​កប់​ជា​និច្ច។ ​ពួកគេ ​ជីក​រណ្ដៅ​រក​ពេល​សម្រាក​គ្មាន​នោះ​ទេ ​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ។ ​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​អ្នក​បញ្ចុះ​សព ​ធ្វើ​ការ​ទាំង​ភ័យ​ព្រួយ ​ព្រោះ​មិន​ដឹង​ថា​ពេល​ណា​ទេ ដែល​មេរោគ Covid-19 ​រលាយ​បាត់​ពី​ឥណ្ឌូណេស៊ី៕

Loading...