ថៃ​ឃើញ​សញ្ញាវិជ្ជមាន​បន្តិច ក្រោយ​គ្មាន​អ្នក​ឆ្លងកូវីដ​១៩ ពីរថ្ងៃ​ហើយ!

23

នៅ​ថ្ងៃ​សៅ​នេះ ថៃ​ពុំ​មាន​ករណី​ឆ្លង​និង​ស្លាប់ដោយកូវីដ ១៩ នោះ​ឡើយ ខណៈ​ផ្សារ​ទំនើប​និង​ហាង​ផ្សេងៗ​ក្នុង​ប្រទេស​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។

«ថ្ងៃ​នេះ​មានសូន្យ​ពីរ…អរគុណអ្នក​ទាំងអស់គ្នា ដែល​បាន​ចូលរួម​សហការ​យ៉ាង​ល្អ​។» នេះ​ជា​សម្តី​អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​កូវីដ ១៩ លោក Taweesin Wisanuyothin។

មែនទែន​ទៅ នេះ​ជា​ថ្ងៃ​ទី២​ហើយ​គិត​ចាប់ពី​ថ្ងៃ​ទី ៩ មីនា ដែល​ថៃ​មិនមានករណីឆ្លងកូវីដ ១៩។ ស្រប​ពេលដែលថ្ងៃ​ស្អែកជា​ថ្ងៃ​សម្រេច​បន្ធូរបន្ថយការរឹតបន្តឹង​និង​ការ​បើកហាង​និងជំនួញ​ផ្សេងៗ រដ្ឋាភិបាល​ថៃ​ក៏បានកំណត់​ម៉ោង​ដើរក្រៅ​ពេលយប់​ជាថ្មីពោលគឺ​ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៤ទាបភ្លឺ៕

Loading...