

លោក Akihiro Kato ប្រធានក្លឹប Angkor Tiger បានប្រកាសចែកអង្ករដល់អ្នកគាំទ្រប្រមាណ៤០០គ្រួសារ រយៈ ពេល៣ខែ ដោយក្នុង១គ្រូសារទទួលបាន២០គីឡូក្រាម។
លោក Kato បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបានអះអាងថាទង្វើនេះគឺតិចតួចទេ ប៉ុន្តែជាទឹកចិត្តរបស់លោកសម្រាប់អ្នកគាំទ្ររបស់ Angkor Tiger ដែលកំពុងជួបការលំបាកដោយសារតែមេរោគ Covid-19 ។ ប្រសិនណាបើគ្រួសារណាត្រូវការ អាចមកកីឡដ្ឋាន SRU បាន នៅថ្ងៃទី១៤ខែឧសភានេះ នៅម៉ោង៩ទៅ១១ព្រឹក។ ខែមិថុនាខាង ចែកនៅថ្ងៃ១៥ វេលាម៉ោង៩ទៅដល់១១ព្រឹក និងខែកក្កដានៅថ្ងៃ ទី១៦ វេលាម៉ោង៩ដល់១១ព្រឹកដូចគ្នា។
ដោយកន្លងមក បុរសជនជាតិជប៉ុនខាងលើនេះ ក៏ធ្លាប់ផ្ដល់ប្រាក់រាប់ម៉ឺនដុល្លារជួយដល់អ្នកគាំទ្រខ្លួន ដែលរងផលប៉ះពាល់ដោយសារតែវិបត្តិមេរោគ Covid-19 ផងដែរ៕