ញាក់សាច់ ! រដូវកាល Covid-19 ធ្វើឲ្យ Bigo Live ផ្ទុះខ្លាំង ព្រោះនៅផ្ទះ ហើយ មាន យុវជន និង យុវតី ខ្មែរបានលុយពីការ Live ទៀត

307

Bigo Live ដែលជាសហគមន៍ផ្សាយបន្តផ្ទាល់ចល័តឈានមុខគេ បានប្រារព្ធខួបលើកទី ៤ របស់ខ្លួននៅខែមេសាឆ្នាំ ២០២០ ដែលមានអ្នកប្រើប្រាស់ជាង ៤០០ លាននាក់ពីប្រទេសជាង ១៥០ ។ បានបង្កើតឡើងក្នុងឆ្នាំ ២០១៦ Bigo Live បច្ចុប្បន្នគឺជាអ្នកនាំមុខគេនៅក្នុងវិសយ័ផ្សាយបន្តផ្ទាល់។ កម្មវិធីនេះបានឆ្លងកាត់ការរីកចម្រើនដ៏ធំធេងនៅក្នុងមូលដ្ឋានអ្នកប្រើប្រាស់និងសកម្មភាពបន្តផ្ទាល់ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាមធ្យមចំនួន ២៣.១ លាននាក់ កើនឡើង ១៨.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Mike Ong អនុប្រធានក្រុមហ៊ុន BIGO Technology បានមានប្រសាសន៍ថា “យើងមានក្តីសោមនស្សរីករាយចំពោះការរីកលូតលាស់ដ៏ធំធេងរបស់ Bigo Live ក្នុងរយៈពេលដ៏ខ្លីមួយ រយៈពេលបួនឆ្នាំ។ ខណៈដែល Bigo Live រីកចម្រើនដល់កំរិតមួយយ៉ាងឆាប់រហ័ស​ក៏ដូចជាទំហំនៃសហគមន៍និងចំនួនប្រជាជនរីករាយនឹងអត្ថប្រយោជន៍ដែលយើងបានផ្តល់ជូន។ យើងមានសេចក្តីរំភើបដែលបានរួមចំណែកក្នុងដំណើរនេះ ផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកផ្សាយវីដេអូផ្ទាល់ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេឥតកំណត់និងភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនទូទាំងពិភពលោក។”

សម្រាប់ការប្រារព្ធខួបលើកទី ៤ នេះ Bigo Live បានចាប់ដៃគូជាមួយអ្នកផ្សាយមកពីទូទាំងអាស៊ីអាគ្នេយ៍រួមមា នឥណ្ឌូនេស៊ី កម្ពុជា ថៃនិងហ្វីលីពីន ដើម្បីចែករំលែកមាតិកាផ្សាយផ្ទាល់ជាច្រើនប្រភេទជូនទស្សនិកជន។ មាតិកាផ្សាយផ្ទាល់រួមមានការសម្តែងតន្ត្រី វីដេអូរបង្រៀនអំពីការថែទាំសម្រស់ឬរឿងលើកទឹកចិត្តផងដែល។

ការរីកចម្រើនក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត កូវីត​ ១៩ ភាពជោគជ័យជាបន្តបន្ទាប់របស់ក្រុមហ៊ុន ការរីកចម្រើនឥតឈប់ឈរនិងមូលដ្ឋានអ្នកប្រើប្រាស់សកម្មកំពុងលេចចេញជារូបរាងកាន់តែខ្លាំងឡើងកំឡុងពេលការរីករាលដាលនៃជំងឺរាតត្បាត កូវីត ១៩ ។ Bigo Live មានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់និងការទាញយកកម្មវិធីខណៈដែលទីក្រុងនិងប្រទេសភាគច្រើនបានអនុវត្តការរឹតត្បិតចររាចរណ៍និងការអនុវត្តគម្លាតក្នុងសង្គម។

លោក Mike បានបន្ថែម “ យើងមើលឃើញពីឥទ្ធិពលរបស់ Bigo Live ក្នុងការនាំមនុស្សឱ្យនៅជិតគ្នានិងជាវេទិកាមួយដែលល្អក្នុងកំឡុងពេលការអនុវត្ត ការផ្តាច់ខ្លួនឲ្យនៅដោយឡែចនិងគម្លាតក្នុងសង្គម។ មនុស្សជាច្រើនកំពុងតែមានការប្រាស្រ័យទាក់ទងគ្នា ការកម្សាន្តនិងស្មារតីរួមគ្នាជាសហគមន៍ពីផ្ទះរបស់ពួកគេ។ យើងទទួលស្គាល់តួនាទីដែលយើងមានហើយនៅតែប្តេជ្ញាចិត្តក្នុងការនាំយកមាតិកាដែលតភ្ជាប់ បំផុតគំនិត ភ្ជាប់ជាមួយពិភពលោក។”

Bigo Live បានណែនាំវគ្គបន្តបន្ទាប់ពីការផ្សាយបន្តផ្ទាល់ជាមួយអ្នកជំនាញសុខភាពដើម្បីឆ្លើយតបទៅនឹងកូវីត ១៩ ។ នៅក្នុងវគ្គទាំងនេះអ្នកជំនាញផ្នែកសុខភាពចែករំលែកនូវគន្លឹះនិងដំបូន្មានសំខាន់ៗអំពីរបៀបរក្សាសុវត្ថិភាពនិងសុខភាពនិងឆ្លើយសំណួរពីអ្នកប្រើប្រាស់។ ថ្មីៗនេះ Bigo Live ក៏បានរៀបចំវគ្គ “Cloud Clubbing” សហការជាមួយ Razer និង Zouk នៅលើវេទិការបស់ខ្លួនជាលើកដំបូងដើម្បីនាំមកបទពិសោធឌីជេក្នុងក្លឹបនៅពេលនៅក្នុងផ្ទះ។

អត្ថប្រយោជន៍ពី Bigo Live៖

អ្នកផ្សាយបន្តផ្ទាល់ (Broadcasters) មួយចំនួនបានក្លាយជាអ្នកផ្សាយដែលទទួលបានប្រាក់ចំណូល ឬ Bigo Live Hosts ដែលរកប្រាក់ចំណូលបានតាមរយៈកម្មវិធីនេះ។ អ្នកប្រើប្រាស់ផ្សេងទៀតបានរកឃើញសេចក្តីស្រឡាញ់​ និងក្តីសង្ឃឹមតាមរយៈកម្មវិធី។ នេះជារឿងរ៉ាវ Bigo Live មួយចំនួនពីអ្នកផ្សាយផ្ទាល់នៅកម្ពុជា៖

• វត្តី៖ ជាឌីជេជនជាតិខ្មែរនៅស្ថានីយ៍វិទ្យុក្នុងស្រុកមួយហើយក៏ជាអ្នកបញ្ចូលសំលេងផងដែរ។ នាងប្រើ Bigo Live ដើម្បីចែករំលែកបទពិសោធន៏ផ្ទាល់ខ្លួនរបស់នាងជាឌីជេវិទ្យុ។ ចាប់តាំងពីនាងបានចាប់ផ្តើមប្រើប្រាស់ Bigo នាងចាប់ផ្តើមមានប្រាក់ចំណូលបន្ថែម។ នាងបានប្រើវាអស់រយៈពេល ២ ឆ្នាំហើយ Bigo បានធ្វើអោយការរស់នៅរបស់នាងបានកាន់ប្រសើរឡើង មានន័យថានាងអាចរកចំណូលបានពី ៥០០ ដុល្លារទៅ ១០០០ ដុល្លារក្នុងមួយខែ។ វាពិតជាគួឲ្យគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលនាងអាចជជែកជាមួយអ្នកគាំទ្រ បង្កើតមិត្តភក្តិថ្មីៗជុំវិញពិភពលោក និងប្រើប្រាស់ពេលវេលាទំនេររបស់នាងកាន់តែមានប្រសិទ្ធភាព។

• ស្រីនាត៖ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Bigo Live តាមរយៈបងស្រីរបស់នាង – បងស្រីរបស់នាងក៏បានផ្សាយផ្ទាល់តាមរយៈការច្រៀងនិងទទួលបានប្រាក់ចំណូលពីកម្មវិធី។ ជីវិតខាងក្រៅ Bigo Live នាងជានិស្សិតឆ្នាំទី ២ ផ្នែកប្រវត្តិសាស្ត្រហើយចូលចិត្តផ្សាយផ្ទាល់នៅលើ Bigo បន្ទាប់ពីទំនេរពីសាលា។ នាងជឿជាក់ថា Bigo Live ផ្តល់ឱកាសស្មើៗគ្នាដល់អ្នករាល់គ្នាដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេ។ នាងមានគម្រោងបន្តធ្វើជាអ្នកផ្សព្វផ្សាយហើយសង្ឃឹមថាអាចចូលរួមជាមួយអ្នកទស្សនាបានកាន់តែច្រើននិង ធ្វើឲ្យ ទទួលបានអ្នកគាំទ្រច្រើន។

ដើម្បីចុះឈ្មោះនិងចូលរួមវគ្គផ្សាយបន្តផ្ទាល់របស់ Bigo Live សូមចូលទៅកាន់គេហទំព័រ https://www.bigo.tv/

រួសរាន់ឡើង ឪកាសការងារក្រៅម៉ោង 1ថ្ងៃ ធ្វើការ 2ម៉ោង បានប្រាក់ខែ live ច្រៀង Live  រាំ Live ជជែកកំសាន្តក៏បានលុយ ងាយងាយមែនទែន បើសិនជាចាប់អារម្មណ៏ អាចទាក់ទងមកកាន់ទំព័រផ្លូវការរបស់ក្រុមហ៊ុនបាន: Bigo Live Cambodia រឺទំនាក់ទំនង មកកាន់: 010 309 413  សម្រាប់សួរពត័មានបន្ថែម៕

Loading...