​មួយ​រយៈ​នេះ​ចិន ​លក់​ឧបករណ៍​ពេទ្យ​ប្រឆាំង Covid-19 ​ដល់​៥០​ប្រទេស ​បាន​ជាង​២​ពាន់​លាន​ដុល្លារ​

108

​ចាប់​តាំង​ពី​ខែ​មីនា​មក ​ចិន ​បាន​នាំ​ចេញ​ឧបករណ៍​ពេទ្យ​និង​គ្រឿង​បរិក្ខារ​នានា​បាន​រហូត​ដល់​ជាង​២​ពាន់​លាន​ដុល្លារ​ហើយ ​ទៅ​ឱ្យ​៥០​ប្រទេស​ទូទាំង​សកល​លោក។

​ចិន​ជា​ប្រទេស​ដំបូង​ផ្ទុះ​មេរោគ Covid-19 ​មែន ​ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​បាន​ធូរ​ស្បើយ​ខ្លាំង​មែនទែន​ហើយ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​បច្ចុប្បន្ន​ចិន​កំពុង​សម្រុក​បង្កើត​ម៉ាស់​ការពារ ​និង​ឧបករណ៍​ពេទ្យ​ជា​ច្រើន​ទៀត ​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ​និង​ឧបត្ថម្ភ​ដល់​ប្រទេស​នានា​ផង​ដែរ។ ​ត្រឹម​មួយ​រយៈ​ពេល​នេះ ​ចិន​លក់​ម៉ាស​បាន​ជាង​៤​ពាន់​លាន​ម៉ាស សំលៀក​បំពាក់ ​បាន​ជាង​៣​ពាន់​លាន​សម្រាប់ ​បំពង​អុកហ្សីសែន ​ជាង​១​ម៉ឺន ​និង Covid-19 Testing Kits ​បាន​ជាង​២​ពាន់​លាន​ឧបករណ៍​ផង​ដែរ។ ​តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​នេះ​មាន​ជាង​២​ពាន់​លាន​ដុល្លារ​ឯ​ណោះ។

យ៉ាងណាមិញ ​ឧបករណ៍​ទាំង​អស់​នោះ ​ក៏​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​បញ្ជាក់​ថា​មិន​ត្រូវ​តាម​ស្ដង់ដារ ​ប្រើប្រាស់​បាន​ផង​ដែរ។ ​ជាក់​ស្ដែង អេស្ប៉ាញ ​ហុល្លង់ ហ្វីលីពីន ក្រូអាត ​និង​ទួរគី សុទ្ធ​តែ​ប្រកាស​ថា​របស់​ដែល​នាំ​យក​ពី​ចិន​មក​ខ្លះ ​មិន​អា​ប្រើ​ប្រាស់​បាន​នោះ​ទេ។ ​រហូត​ដល់​អេស្ប៉ាញ ​បាន​បញ្ជូន​ត្រលប់​ទៅ​ចិន​វិញ​ថែម​ទៀត​ផង។ ​តែ​ភាគី​ចិន ​វិញ ​ក៏​តប​ទៅ​វិញ​ថា ​មក​ពី​អេស្ប៉ាញ​យក​ទៅ​ប្រើប្រាស់ ​មិន​បាន​អាន​ការ​ណែនាំ​ច្បាស់​លាស់ ទើប​ប្រើ​ទៅ​មិន​មាន​ប្រសិទ្ធភាព៕ ប្រភព៖ https://www.straitstimes.com/asia/east-asia/coronavirus-china-says-it-has-sold-nearly-4-billion-masks-abroad

Loading...