គ្រូ​ពេទ្យ​ចិន៖ ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ កុំ​ប្រហែស​ឱ្យ​សោះ ​ជា​ដំណាក់​កាល​សំខាន់​

9233

វេជ្ជបណ្ឌិតចិន Ai Xiang ថា ត្បិត​ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង COVID-19 មិន​ច្រើន ប៉ុន្តែ​បើ​យើង​ធ្វេស​ប្រហែស ដោយ​នៅ​ផ្ទះ​យូរ​អផ្សុក ចង់​ឆ្លៀត​ឱកាស​ចូល​ឆ្នាំថ្មី​ជួប​ជាមួយបងប្អូន ក្រុម​គ្រួសារ មិត្តភក្តិ​នោះ​នឹង​មាន​ហានិភ័យ​ធំ​ណាស់​ក្នុង​ការ​ឆ្លង​រាល​ដាល COVID-19 ជា​លក្ខណៈ​សហគមន៍។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ HelloKrupet វេជ្ជបណ្ឌិត​ជំនាញ​ចិន​ម្នាក់ ក្នុង​ចំណោម​៧នាក់ ដែល​បាន​មក​ប្រទេស​កម្ពុជា​ចូលរួម​ទប់​ស្កាត់ COVID-19 បាន​ផ្តល់​យោបល់​ថា ខែ​មេសា​នេះ គឺជា​ដំណាក់​កាល​សំខាន់​សម្រាប់​ទប់ទល់​នឹ​ងវីរុស COVID-19 ព្រោះ​ជា​ពេល​ដែល​កម្ពុជា​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ​លោក ​បាន​បន្ដ​ថា​៖ “យើង​នៅ​ផ្ទះ​អត់​ជួប​ជុំ​គ្នា​តែ​លើក​នេះ ការពារ​អាយុ​ជីវិត​យើង ចាំ​ផុត​ពី​គ្រា​ពិបាក​នេះ យើង​ពិត​ជា​នឹង​មាន​ឱកាស​ច្រើន​សប្បាយ​រីករាយ។ យើង​អត់​ជួបជុំ​គ្នា​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​នេះ ដើម្បី​ការពារ​ខ្លួន​ផង ការពារ​ក្រុម​គ្រួសារ​ផង ការពា​អ្នក​ផ្សេង​ផង រហូត​ដល់​ការពារ​ប្រជាជន​ខ្មែរ​ទាំង​អស់​តែ​ម្តង”។

​លោក ​Ai Xiang បាន​បន្ត​ថា កម្ពុជា​ពេល​នេះ​គ្រប់​គ្រង​បាន​នូវ​សភាពការណ៍ ដោយសារ​យល់​ដឹង​ច្បាស់​ប្រភព​វីរុស​មក​ពីណា ភាគ​ច្រើន​គឺ​មក​ពី​ខាង​ក្រៅ ដូចជា​ជនជាតិ​បរទេស​នាំ​ចូល ខ្មែរ​ទៅ​ចូលរួម​កម្មវិធីសាសនានៅ​ម៉ាឡេស៊ី…លោក​អត់​ចង់​ឃើញ កម្ពុជា​ឈាន​ចូល​ករណី​COVID-19 លក្ខណៈ​សហគមន៍​ទេ។

Loading...