នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​ក្រោយ​អាការៈ Covid-19 ​មិន​ធូរ​ស្បើយ​

85

​លោក ​Boris Jonhson ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្រោយ​ពី​អាការៈ​មេរោគ Covid-19 ​របស់​លោក ​មិន​មាន​ភាព​ធូរ​ស្បើយ​ឡើយ​។

​​លោក Boris ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​មាន​វិជ្ជមាន​មេរោគ Covid-19 ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ​ក្រោយ​ពី​នោះ​មក លោក​បាន​សម្រាក​ព្យាបាល​នៅ​ផ្ទះ ​និង​បម្រើ​ការងារ​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​ធម្មតា ​តាម​រយៈ​ការ​ធ្វើ VDO Call ​។ ​តែ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ដោយសារ​តែ​មេរោគ Covid-19 ​មិន​បាន​ថមថយ​ទេ ​ទើប​បាន​ជា​លោក Boris ​តម្រូវ​ឱ្យ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​នា​ក្រុងឡុង​តែ​ម្ដង។ ​

​ទៅ​មន្ទីរពេទ្យ​នេះ គឺ​លោក​នឹង​ត្រូវ​តាមដាន​សុខភាព​និង​ធ្វើ​តេស្ដ​ម្ដង​ទៀត ដើម្បី​ឱ្យ​ដឹង​ច្បាស់​ពី​ចំនួន​មេរោគ​ក្នុង​ខ្លួន​របស់​លោក។ ​នៅ​អង់គ្លេស ​បច្ចុប្បន្ន​នេះ​ក៏​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដោយសារ​តែ​មេរោគ Covid-19 ​នេះ​ដែរ៕

Loading...