ម្ចាស់ហាងពេជ្រ ដាណា ជូនម៉ាស ២ម៉ឺន ដល់អនុប្រធានរដ្ឋសភា ទុកចែកគ្រួសារក្រខ្សត់

1066

លោក​ស្រី ទ្រី ដាណា ដែល​ជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ ត្រូវ​គេ​កត់​សម្គាល់​ឃើញ​ថា បាន​ចេញ​សកម្មភាព​ញឹក​ញាប់ បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីឌ១៩។ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ក្រសួង​សុខាភិបាល កាកបាទក្រហម​ខេត្ត​កណ្ដាល និង​ការ​ចែក​អំណោយ ជែល​លាង​ដៃ​ជូន​អ្នក​ក្រ​ខ្សត់ ព្រម​ទាំង​ប្រគេន​អង្ករ​ដល់​វត្ត។

កាល​ពី​ម្សិលមិញ​នេះ លោក​ស្រី ទ្រី ដាណា បាន​ប្រគល់​ម៉ាស ២ម៉ឺន​ទៀត ជូន​ដល់​លោក​ជំទាវ​កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន​ទី២ រដ្ឋសភា និង​ជា​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ចែក​ជូន​អ្នក​ជួប​ការ​លំបាក ក្នុង​ពេល​ដែល​កូវីឌ១៩ កំពុង​រាល​ដាល។ លោក ជំទាវ​កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏​បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ និង​សម្ដែង​នូវ​អារម្មណ៍​រំភើប​ចិត្ត ពេល​ឃើញ​លោក​ស្រី ទ្រី ដាណា បាន​ជួយ​ចែក​រំលែក​ជូន​អ្នក​ក្រ​ខ្សត់​ក្នុង​ពេល​ជួប​បញ្ហា​នេះ។ ​​

លោក​ស្រី ទ្រី ដាណា ក៏​បាន​សរសេរ​ដែរ​ថា៖ “លោកជំទាវមីង ឃួន សុដារី តេ​មក​សួរ​ថា ម៉េច​ក្មួយឯងឱ្យច្រើនម៉េស ដល់ ២ម៉ឺនម៉ាស ឥឡូវយក ១ម៉ឺនម៉ាសវិញទៅ មីងថារកតិចតួចចែកគេហ្នឹង។ ខ្ញុំថាអ្នកមីង ទុកចែក​ឱ្យគេទៅ កន្លែងណាគេត្រូវការ ឬមានអ្នកក្រ​ខ្សត់គ្មានលទ្ធភាព​ទិញ អ្នកមីង​ចែកឱ្យគេ​ប្រើតាម​នោះទៅ ព្រោះអ្នក​មីង​បានដឹង​ច្រើនជាងខ្ញុំ។ អ្នកមីងអើយ ខ្ញុំមិនមែនអ្នក​មានអី​ណាស់ណាទេ តែចង់​ចែក​រំលែក ចង់ជួយ។

អ្នកមីង​លាន់មាត់ថា កាលមុនឃើញ​តែតាម Facebook ល្បីតែគេថា ឥឡូវ​បាន​ដឹង​ច្បាស់​មែន។ អរគុណណាស់ អ្នកមីង​ស្រលាញ់រាប់អាន ហើយស្គាល់​តាមអំពើ​ល្អ​ដែលខ្ញុំធ្វើ ហើយអ្វីដែល​ខ្ញុំអាចធ្វើបាន ខ្ញុំនឹងប្រឹងធ្វើបន្តទៀត ហើយក៏អរគុណអ្នកមីងជំទាវ​ដ៏​ខ្ពង់​ខ្ពស់​ដែល​លើកទឹក​ចិត្ត។”

Loading...