ថៃ​កាន់​តែ​យ៉ាប់​ហើយ ​រក​ឃើញ​អ្នក​ឆ្លង​ជាង​១០០​នាក់ ​និង​ស្លាប់​៤​នាក់​បន្ថែម​

419

​ថៃ ​បាន​ប្រកាស​ថា​ពួកគេ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Covid-19 ​ចំនួន​១០៣​នាក់​បន្ថែម​ទៀត ​ខណៈ​ដែល​អ្នក​ស្លាប់​វិញ​ក៏​មាន​៤​នាក់​ទៀត​ដែរ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១៩​នាក់​ហើយ។​

​ប្រទេស​ថៃ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​របស់​ខ្លួន ១០៣​នាក់ ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​ដល់​១៩៧៨​នាក់​ហើយ។ ​ក្នុង​នោះ ពួកគេ​ក៏​បាន​ប្រកាស​ពី​អ្នក​ឆ្លង​ថ្មី​៤​នាក់​ទៀត​ដែរ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​១៩​នាក់​ហើយ។ ​គ្រូ​ពេទ្យ​ក្នុង​ប្រទេស​ថៃ ​ក៏​មាន​ឆ្លង​មេរោគ​នេះ​ដែរ អំឡុង​ពេល​ព្យាបាល​អ្នក​ជំងឺ។

​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​ហើយ​ក៏​បាន​ចេញ​វិធានការ​ជា​ច្រើន​ទៀត ដើម្បី​ទប់ទល់​ជាមួយ​មេរោគ Covid-19 ​នេះ៕ ប្រភព៖ Thairath – ไทยรัฐออนไลน์

Loading...