ក្រសួងអប់រំ ​ស្នើសុំឲ្យផ្អាក​ដំណើរ​ការ​ អាជីវកម្ម​ក្លឹប​ហាត់​ប្រាណ នៅ​ទូទាំង​ប្រទេស

116

ដោយសារតែបញ្ហាជំងឺកូវីត-១៩កំពុងរាលដាលនៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ ក្រសួងអប់រំ ​ស្នើសុំឲ្យផ្អាក​ដំណើរ​ការ​ អាជីវកម្ម​ក្លឹប​ហាត់​ប្រាណ នៅ​ទូទាំង​ប្រទេស ជា​បណ្ដោះ​អាសន្ន។

 

កម្ពុជា ​បាន​ចេញ​វិធានការ​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​មេរោគ Covid-19 ​ដែល​កំពុង​រីករាលដាល​ទូទាំង​សកល​លោក។ ​ក្នុង​នោះ ​កន្លែង​កម្សាន្ត​នានា រួម​ទាំង​កាស៊ីណូ​ផង ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បិទ​ទ្វា​សិន ដោយ​មិន​ទាន់​រក​ពេល​កំណត់​ត្រលប់​មក​វិញ​ឃើញ​នោះ​ទេ។ ដោយ​ឡែក​នៅ​ពេល​នេះ ក៏​មាន​សេចក្ដី​ប្រកាស​មួយ​ទៀត ​ដោយផ្អាក​ដំណើរ​ការ​ អាជីវកម្ម​ក្លឹប​ហាត់​ប្រាណ នៅ​ទូទាំង​ប្រទេស ជា​បណ្ដោះ​អាសន្ន។​

កម្ពុជា ​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​ចំនួន​១១៤​ករណី​ហើយ ​ដោយ​ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​៣៥​នាក់។

Loading...