

កម្ពុជានៅព្រឹកនេះ បានប្រកាសថារកឃើញករណីឆ្លង៤នាក់បន្ថែមទៀត ហើយរឿងដែលល្អនោះគឺក្មេងអាយុ៤ខែដែលឆ្លង Covid-19 ពីឪពុកជនជាតិបារាំងកាលពីពេលកន្លងទៅ បានជាសះស្បើយវិញហើយ។
ក្មេង៤ខែខាងលើនេះ បានឆ្លងពីឪពុករបស់គេជាជនជាតិបារាំង។ ក្រោយពីសម្រាកព្យាបាលជាច្រើនថ្ងៃកន្លងមក ក្មេងនេះបានជាសះស្បើយវិញហើយ។ នេះបើតាមក្រសួងបានប្រកាស។ ដោយឡែកសម្រាប់អ្នកឆ្លង៤នាក់ទៀតគឺជាជនជាតិបារាំងដែលមកកម្សាន្តនៅក្រុងព្រះសីហនុ ជាមួយក្រុមជនជាតិបារាំង៣០នាក់ដែលឆ្លងកន្លងទៅ។ ដោយឡែកម្នាក់ទៀតជាជនជាតិម៉ាឡេស៊ី មកលេងនៅកំពង់ចាម។
អ្នកជាសះស្បើយពី Covid-19 កើនដល់ ៣៥ នាក់ ប៉ុន្តែរកឃើញថ្មីចំនួន ៤ នាក់កាលពីម្សិលមិញ។ ដូច្នេះសរុបករណីកើតឡើងនៅកម្ពុជាមាន ១១៤ ករណី៕
Loading...