គួរ​ឲ្យ​សរសើរ! សម្តេច ហ៊ុន សែន សុខចិត្តអត់​យក​ប្រាក់ខែ ៧ ខែ ដើម្បី​ទប់ទល់កូវីដ ១៩

190

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាសម្តេច ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​មិន​យក​ប្រាក់ខែ​ជានាយករដ្ឋមន្រ្តី​របស់​ខ្លួន​ចំនួន ៧ ខែ ដើម្បី​យក​ប្រាក់​នោះ​មក​ជួយ​បេសកកម្ម​ប្រឆាំង​នឹង​វីរុស​កូវីដ ១៩ នៅកម្ពុជា។

ក្នុង​សារលិខិត​នោះ មាន​ខ្លឹមសារ​ដូច្នេះ​ថា «ដោយសារ​ស្ថានភាព​វីរុស​កូវីដ ១៩ នៅព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​មិនទាន់បង្ហាញ​សញ្ញា​នៃ​ការ​ថមថយណាមួយ​នោះ ខ្ញុំ​សូម​សំដែង​នូវ​សមានចិត្ត​តាមរយៈ​ការ​ស្ម័គ្រ​ចិត្ត​ជូន​ទៅ គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ ១៩ នូវ​ប្រាក់​បៀរវត្ស​របស់​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រីចំនួន​ស្មើ​នឹង​ ៧ ខែ​ ដោយរាប់ចាប់​តាំង​ពីខែមីនា ដល់ខែ​វិច្ឆិកា ឆ្នាំ ២០២០។»

ក្រសួង​សុខាភិបាល​កម្ពុជា នៅថ្ងៃ​ទី ០១ មេសា ឆ្នាំ ២០២០ នេះ​បានប្រកាស​ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​នៅកម្ពុជា​មាន​សរុប ១០៩នាក់ ហើយក្រុមគ្រូពេទ្យ​បានព្យាបាលជាសះស្បើយ​ចំនួន ២៥ នាក់​ហើយ៕

Loading...