មិននឹកស្មាន សាហាវយ៉ាងហ្នឹង ! realme នៅតែរក្សាចំណាត់ថ្នាក់ទី 7 នៅក្នុងទីផ្សាស្មាតហ្វូនពិភពលោកគិតត្រឹមខែកុម្ភៈ ២០២0 នេះ

35

យោងតាមការវិភាគរបស់ Counterpoint Research Monthly Market Pulse នៅខែកុម្ភៈ ឆ្នាំ2020 នេះបានឱ្យដឹងថា realme ជាស្លាកយីហោស្មាតហ្វូនដែលមាន ការរីកចម្រើន លឿនបំផុតនៅលើ ពិភពលោកដែលបានឈរនៅចំណាត់ថ្នាក់លេខ7 ដោយមានចំណែក ទីផ្សារសកលរហូតដល់ 2.7% ដោយនៅតែអាចរក្សាចំណាត់ថ្នាក់ពីមុនរបស់ខ្លួននិង បង្ហាញថាជាម៉ាកស្មាតហ្វូនដ៏មានសក្ដានុពលមួយ។

ទោះបីជាទីផ្សារទូរស័ព្ទក្នុងពិភពលោក​កាលពីខែកុម្ភៈ ឆ្នាំ2020 នេះ មានការធ្លាក់ចុះរហូតដល់ 14% ក៏ដោយ ក៏ realme នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងបន្តរីកចម្រើនឥតឈប់ឈរក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក ដោយសារតែអនុវត្តនូវគោលការនៃថាមពលបច្ចេកវិទ្យា “Dare to Leap” គោលការណ៍ “Asset-light Short channel និង E-commerce” ទទួលបានជោគជ័យនៅក្នុងទីផ្សារស្មាតហ្វូនជាសកល។ នៅឆ្នាំនេះ realme នឹងធ្វើតាមយុទ្ធសាស្រ្ត “Smartphone + AIoT” ដើម្បីបង្កើតនិន្នាការវៃឆ្លាតសម្រាប់ជីវិតយុវវ័យឱ្យកាន់តែប្រសើរផងដែរ។

Source: Counterpoint Research Monthly Market Pulse Feb 2020

https://www.counterpointresearch.com/global-smartphone-sales-show-resilience-14-decline/

អំពី realme

realme ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 04 ខែឧសភា ឆ្នាំ2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li, ផ្តោតលើស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងទាន់សម័យនិងផលិតផល IoT ។ realme មានទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិនខេត្តក្វាងទុងប្រទេសចិន។ គោលបំណងនៃ realme គឺដើម្បីផ្តល់នូវផលិតផលដែលមានបទពិសោធន៍ល្អឥតខ្ចោះសម្រាប់យុវវ័យ។ ដោយសារសមត្ថភាពក្នុងបច្ចេកវិទ្យាទំនើបនៃស្មាតហ្វូននិង loT realme នាំមកនូវផលិតផលដែលទំនើបនឹង ជាជំនាន់ចុងក្រោយនៃបច្ចេកវិទ្យា ទាំងបទពិសោធន៍ថ្មី និងចុងក្រោយបង្អស់ ជាមួយតម្លៃនឹកស្មានមិនដល់។ ជាមួយនឹងគោលជំហរនៃយីហោ “Dare to Leap” realme មានឆន្ទៈក្លាយជាជម្រើសដំបូងរបស់មនុស្សវ័យក្មេងក្នុងការរស់នៅប្រកបដោយភាពវៃឆ្លាត ទំនើបទាន់សម័យ សុីវីល័យ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់។

បើយោងតាម គេហទំព័រ Counterpoint, realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ 25លាននាក់ឯណោះ ក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។

នៅចុងឆ្នាំ 2019 នេះ realme បានពង្រីកទីផ្សារជាសកលរហូតដល់ 27 ទីផ្សារដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ថៃ​  ម៉ាឡេសុី​ អឺរ៉ុប រុស្សី អូស្ត្រាលី អេហ្ស៊ីប និង ប្រទេសផ្សេងៗទៀត ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ 25 លានអ្នក៕

Loading...