អបអរ ! អ្នក តាកែវ បាត់ដំបង និង ភ្នំពេញ ឈ្នះម៉ូតូផង ទូរសព្ទផង TV ផង ឡើងផ្អើល សប្តាហ៍ទី២ ពី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិ​ពីសាមសុង”

33

សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ២០២០​មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។

កញ្ញា មាន សូនីតា ដែលជាតារាតំណាងផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញជាកិត្តិយសចូលរួមក្នុងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះក៏ដូចជាធ្វើការប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់កាលពីសប្តាហ៍ទី១ផងដែរ! កញ្ញាបានថ្លែងនូវចំណាប់អារម្មណ៍ថា ”ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូន និងបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s សម្រាប់សប្តាហ៍ទី២ នេះ! ឆ្លៀតក្នុងឱកាសដ៏រំភើបនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រក៏ដូចជាអតិថិជនទាំងអស់ដែលបានជឿជាក់ ស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមក! ជាចុងក្រោយសូមជូនពរឱ្យអតិថិជនដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះឱ្យមានសំណាងឈ្នះទាំងអស់គ្នានៅសប្តាហ៍បន្តបន្ទាប់ទៀត!”។

សូមបញ្ជក់ម្តងទៀតថាកម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូន​មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
* ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
* នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
* ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
* ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

* ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី2៖​

ប្រញាប់ឡើងណា៎…លាភសំណាងមើលមិនឃើញទេ…! អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន! សម្រាប់អតិថិជនដែលពុំទាន់បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎។

ប​ញ្ជាក់៖ ការចាប់រង្វាន់លើកទី3 នឹងធ្វើឡើងនៅថ្ងៃទី 05 មេសា 2020!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕

Loading...