ដំណឹង​ល្អ! ​Covid-19 ​កំពុង​មាន​សញ្ញា​ថមថយ​ទៅ​វិញ​ហើយ​ទូទាំង​ពិភព​លោក​

2228

​បន្ទាប់​ពី​មាន​ការ​ប្រកាស​ឱ្យ​ប្រជាជន​នៅ​ដោយ​ឡែក និង​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ​ឃើញ​ថា​ចំនួន​ឆ្លង​នៃ​មេរោគ Covid-19 ​ទូទាំង​ពិភព​លោក ​មាន​ភាគរយ​ថយ​ចុះ​ច្រើន​ហើយ។ ​

​ចំនួន​អ្នក​ឆ្លង​នៅ​អ៊ីតាលី ​អេស្ប៉ាញ ​អង់គ្លេស ​និង​អាមេរិក ​ឃើញ​ថា​មាន​ការ​ថយ​ចុះ​បន្តិច​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​ធៀប​នឹង​បច្ចុប្បន្ន​នេះ។ ​សញ្ញាណ​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ការ​បិទ​ព្រំដែន ​និង​ហាម​ប្រាម​ប្រជាជន​មិន​ឱ្យ​ចាកចេញ​ពី​ផ្ទះ ដើម្បី​ប្រមូល​អ្នក​ឆ្លង​មេរោគ Covid-19 ​គឺ​មាន​ប្រសិទ្ធភាព​បណ្ដើរ​ៗ​ហើយ។

តែ​បើ​ទោះ​ជា​ចំនួន​អ្នក​ឆ្លង​ថយ​ចុះ​មែន ប៉ុន្តែ​អត្រា​អ្នក​ស្លាប់​នៅ​កម្រិត​ខ្ពស់​ដដែល។ អ៊ីតាលី ​និង​អេស្ប៉ាញ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ច្រើន​ថ្ងៃ​មក​ហើយ ខណៈ​ដែល​អាមេរិក​វិញ ​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​២​សប្ដាហ៍​ទៅ​មុខ​ទៀត ​ទើប​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ​មុន​ពេល​ធ្លាក់​ចុះ​មក​វិញ។

សូម​រំលឹក​ថា​ពេល​នេះ Covid-19 ​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៨០​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ពិភព​លោក ហើយ​អ្នក​ស្លាប់​វិញ​មាន​ជាង​៣​ម៉ឺន​នាក់​៕ ប្រភព៖ https://www.businessinsider.com/coronavirus-outbreak-appears-to-be-slow-in-europe-and-us-2020-3?utm_source=facebook.com&utm_medium=social&utm_campaign=sf-bi-main&fbclid=IwAR3U09TQgyLOaQ9NT2_rN6xNYhucGSau_rOGCnVsG4rK623fSM3t4C-k1bw

Loading...