ព្រះ​! អ៊ីតាលី​កើន​អ្នក​ស្លាប់ដោយកូវីដ ១៩ ​លើស​ ១ម៉ឺននាក់ សោកនាដកម្ម​ខ្លោច​ផ្សារ​បំផុត​​លើ​ផែនដី

10884

វីរុស​កូវីដ ១៩ ហាក់​បង្ហាញ​អនុភាព​កាន់តែ​សាហាវ​នៅ​អ៊ីតាលី ដោយធ្វើ​ឲ្យ​មានអ្នក​ស្លាប់កើនឡើង​លើស​ ១ម៉ឺននាក់​ហើយ​មកទល់ពេលនេះ ដែល​នេះ​ធ្វើ​ឲ្យ​ប្រទេស​នៅបែកអ៊ីរ៉ុប​មួយ​នេះមានអ្នក​ស្លាប់ដោយកូវីដ ១៩ ច្រើន​ជាង​គេ​លើ​ផែនដី​លើស​ចិន​ទៅទៀត។

«យើង​កំពុង​ស្ថិត​លើ​ទីតាំង​ដ៏ស្រួចស្រាវ​និង​គ្រោះ​ថ្នាក់​បំផុត​មួយ»។ នេះ​បើ​តាម​សម្តី​របស់​នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោក Giuseppe Conte ដែល​បាន​តប​ទៅអ្នកកាសែត​កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រោយ​លោក​ត្រូវ​សួរ​ដេញដោលរឿង​ស្ថានការណ៍​កូវីដ ១៩ នៅអ៊ីតាលី។

ខណៈ​តំបន់​ភាគខាង​ជើង​ប្រទេស​អ៊ីតាលី កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់ខ្លាំង​លើ​ការ​ទប់ស្កាត់កូវីដ ១៩ លោក​ Vincenzo de Luca អភិបាលក្រុង​ Campania ភាគខាង​ត្បូង​ឯណេះវិញ បាន​បង្ហាញ​ក្តីព្រួយបារម្ភថាតំបន់​នេះ អាច​នឹង​មាន​លទ្ធផល​កើតឡើង​នូវ​សោកនាដកម្មដោយសារ​តែ​កូវីដ ១៩ ព្រោះ​តែ​តំបន់​នេះ​មិនសូវ​មានការអភិវឌ្ឍហើយ​ទំនង​នឹង​ប្រឈម​នឹង​ការ​រាតត្បាត​កូវីដ ១៩ ខ្លាំង​ជាងគេ។

កាល​ពី​មាន​ករណី​កូវីដ ១៩ ឆ្លង​ដំបូង​ៗ​នៅ​ភាគខាង​ជើងប្រទេស រដ្ឋាភិបាល​បាន​បិទតែ​តំបន់​ប្រឈម​នោះ​ប៉ុណ្ណោះ តែ​គេ​ភ្លេ​ចគិត​ថា​ពលរដ្ឋអ៊ីតាលីជាច្រើន​នៅតំបន់គ្រោះថ្នាក់នោះ បាន​វិលត្រឡប់​មក​លំនៅឋាន​ភាគខាងត្បូង​របស់​ពួកគេ ដែល​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​រាលដាលលឿន​និង​គ្រប់គ្រង​លែង​បាន​ទូទាំង​អ៊ីតាលី។

អ៊ីតាលី​មាន​អ្នក​ឆ្លង​កូវីដ ១៩ សរុប​ដល់ទៅជិត ១០ ម៉ឺននាក់ (៩៧៦៨៩ នាក់) ដោយ​ក្នុង​នោះ​ជាសះស្បើយ ១៣០៣០ នាក់ ហើយ​ស្លាប់ ១០៧៧៩ នាក់។ នេះ​បើ​តាមទិន្នន័យចុងក្រោយ​បញ្ចេញ​ដោយ​រដ្ឋាភិបាល​អ៊ីតាលីកាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ CNBC

Loading...