មែនទែន! វៀតណាមត្រៀម​​បិទក្រុង​សំខាន់ៗ ដើម្បី​​ទប់​វីរុសរាតត្បាត​​កូវីដ ១៩

2221

នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc ប្រកាស​នៅ​ថ្ងៃ​ចន្ទទី ៣០ មីនា ឆ្នាំ ២០២០ នេះ ឲ្យ​ទីក្រុង​សំខាន់ៗ​មួយចំនួន ត្រៀម​ខ្លួន​អំពីលទ្ធភាព​ក្នុង​ការ​បិទ​ក្រុង​ទាំង​មូល ដើម្បី​ការពារ​ពី​ការ​ឆ្លង​រីករាលដាល​នៃ​វីរុសកូវីដ ១៩ ខណៈ​បច្ចុប្បន្ន​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ជិត​ ២០០ អ្នក​ទៅហើយ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Straits Times

«ទីក្រុង​ហាណូយ​និង​ហូជីមិញ នឹង​ត្រូវ​ពិនិត្យពិច័យ​ឡើង​វិញ និង​ត្រៀម​គម្រោង​ប្រយុទ្ធ​តទល់​នឹង​ការ​រាតត្បាត​នៃ​វីរុសកូវីដ ១៩។ លើស​ពីនេះទីក្រុង​ពីរ​នេះ​ ត្រូវ​ត្រៀម​ឲ្យ​រួចរាល់​ចំពោះ​លទ្ធភាព​ក្នុង​ការ​បិទ​ទីក្រុង​មួយទាំងមូលតែម្តង។ វៀតណាម​បាន​ឈាន​ជើង​ចូល​ក្នុង​ចំណុច​កំពូល​​នៃ​ជំងឺ​រាតត្បាត ដូច្នេះ​ពេល​វេលា​ ទីក្រុង​សំខាន់ៗ​ត្រូវ​ពន្លឿនក្នុង​ការ​រក​វិធីដោះស្រាយលើ​បញ្ហា​ដែល​កំពុង​ប្រឈមជាសកលនេះ។» នេះបើ​តាមសម្តី​របស់​​លោក Nguyen Xuan Phuc។

ព្រោះ​បញ្ហា​ការ​រាតត្បាត​នៃ​វីរុស​កូវីដ ១៩ វៀតណាមថ្មីៗ​បាន​បញ្ជា​ឲ្យ​កាត់បន្ថយ​ជើងហោះហើរក្នុងស្រុក បញ្ឈប់​កម្មវិធី​ជួបជុំជាសាធារណៈ និង​បិទ​សេវាកម្មសាធារណៈ​ផ្សេងៗ​បណ្តោះអាសន្ន​រហូត​ដល់ថ្ងៃ​ទី ១៥ មេសា​ខាង​មុខ។

វៀតណាម​មកទល់ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ ២០២០​នេះ មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប ១៩៤ នាក់ (មិនមាន​អ្នក​ស្លាប់) ហើយ​មនុស្ស​ជាង ៧៥ ០០០ នាក់ កំពុង​ដាក់ឲ្យ​ស្ថិត​នៅ​ដាច់​ដោយឡែក ខណៈ​រដ្ឋាភិបាល​គម្រោង​ទប់យ៉ាង​ណា​ឲ្យ​ចំនួន​អ្នក​ឆ្លង​ស្ថិត​ក្រោម ១ពាន់នាក់ជាកំហិត៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Straits Times

Loading...