នោះ! ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង Covid-19 ​៤​នាក់​ទៀត​មាន​ម្នាក់​នៅ​អូរឫស្សី​១ ​មក​ពី​អង់គ្លេស​

425052

នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង Covid-19 ​ចំនួន​៤​នាក់​បន្ថែម​ទៀត ​ដោយ​ក្នុង​នោះ​មាន​នៅ​ប៉ោយប៉ែត ​កំពង់​ចាម ​ភ្នំពេញ ​និង​ម្នាក់​ជា​ជន​ជាតិ​បារាំង​។

​នៅ​ប៉ោយ​ប៉ែត ​ជា​បុរស​វ័យ​៣០​ឆ្នាំ។ ​នៅ​កំពង់​ចាម​ គឺ​​ជា​បុរស​វ័យ​៣៦​ឆ្នាំ​នៅ​ចម្ការ​លើ ​ដែល​ទើប​មក​ពី​ជប៉ុនកាល​ពី​ថ្ងៃ​ទី​២៨​កន្លង​ទៅ។ ​សម្រាប់​ស្រ្តី​វ័យ​២០​ឆ្នាំ​នៅ​ភ្នំ​ពេញ​វិញ ​គឺ​ស្ថិត​នៅ​សង្កាត់​អូរ​ឬស្សី១ ខណ្ឌ​៧​មករា។ នាង​ទើប​ត្រលប់​មក​ពី​អង់គ្លេស​វិញ ​ជា​និស្សិត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មីនា​ឆ្នាំ​២០២០​នេះ​។ ដោយ​ឡែក​១​ករណី​ចុង​ក្រោយ​គឺ​ជា​ជន​ជាតិ​បារាំង​នៅ​ទួល​ទំពូង។

ទន្ទឹម​គ្នា​នេះ​ដែរ ​កម្ពុជា​ក៏​បាន​ព្យាបាល​អ្នក​ជំងឺ Covid-19 ​២​នាក់​ទៀត​ឱ្យ​ជា​សះស្បើយ​ផង​ដែរ សរុប​ទៅ​ឡើង​ដល់​២៣​នាក់​ហើយ​ជា​សះស្បើយ​ក្នុង​ចំណោម​អ្នក​ជំងឺ​១០៧​នាក់​៕​

Loading...