ខៀវ កាញារីទ្ធ៖ នៅ​ត្បូង​ឃ្មុំ​រក​ឃើញ​អ្នក​ឆ្លង Covid-19 ​៤​នាក់​ទៀត

189

យោងតាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ ដែលបានមកពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រាយការណ៍​ជូន​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា សម្រាប់នៅខេត្តត្បូងឃ្មុំ បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៤នាក់ (ស្រី០នាក់) បន្ទាប់ពី​យក​សំណាក​ទៅ​ពិនិត្យ​ចំនួន ៤០៩ នាក់។

សូមបញ្ជាក់ថា ខាងលើនេះ គឺជារបាយការណ៍ព័ត៌មានអំពីស្ថានភាពវីរុសកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ ដែល​មន្ទីរសា​រព័ត៌មានខេត្តត្បូងឃ្មុំទទួលបាន ហើយ​សម្រាប់សេចក្ដីជូន​ដំណឹងផ្លូវការណ៍របស់​ក្រសួង​សុខាភិបាល ស្ដីអំពីការរ​កឃើញករណីថ្មីនៃអ្នកផ្ទុកវីរុសកូវីដ-១៩ នឹង​ធ្វើ​ឡើង​នៅ​បន្តិច​ទៀត​នេះ។​

Loading...