រឹតតែធ្ងន់! ពេទ្យថៃ បកស្រាយច្បាស់ៗ​រឿង​ឥណ្ឌូនេស៊ីពីរនាក់ឆ្លងកូវីដ ១៩ រត់មកព្យាបាលហ្វ្រីនៅខ្មែរ

98287

ក្រោយ​ផ្ទុះ​រឿង​បុរស​ជនជាតិ​ឥណ្ឌូនេស៊ីពីរនាក់បាន​តេស្តវិជ្ជមាន​​កូវីដ ១៩ នៅមន្ទីរពេទ្យ​ផ្យាថៃ២ តែ​ដោយ​សារ​គ្មាន​លុយ​ព្យាបាលជំងឺ​ក៏បាន​រត់មកកម្ពុជាឲ្យ​ជួយព្យាបាល​ដោយ​មិនគិត​ប្រាក់ ពេល​នេះ​ខាង​ភាគីមន្ទីរពេទ្យ​ថៃ​បានចេញមុខ​បកស្រាយច្បាស់ៗ​ពីដើមហេតុ​បុរស​ទាំង​ពីរនាក់នេះ។

មន្ទីរពេទ្យផ្យាថៃ២ បានបញ្ជាក់ថា «បុរស​ពីរ​នាក់​ខាងលើ បាន​ដំណើរ​ពី​ប៉ោយប៉ែត មក​ធ្វើតេស្ដ​រក​វីរុស​កូ​វីដ​១៩ ​នៅ​មន្ទីរពេទ្យ​ផ្យា​​ថៃ២ ដោយ​ម្នា​ក់មក​ធ្វើតេស្ដ​នៅ​ថ្ងៃទី​១៨ មីនា ២០២០ ហើយ​ម្នាក់ទៀត​មក​ធ្វើតេស្ដ​នៅ​ថ្ងៃទី​១៩ មីនា ២០២០​។ ជាមួយគ្នានេះដែរ ខាង​មន្ទីរពេទ្យ​ បាន​ណែនាំ​ឲ្យ​បុរស​ទាំងពីរ ត្រូវដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ ក្នុងអំឡុងពេល​រង់ចាំ​លទ្ធផល ដែល​ត្រូវ​ចំណាយពេល​ពី​៤-៥​ថ្ងៃ​។ បន្ទាប់មក​លទ្ធផល​ចេញ​នៅ​ថ្ងៃទី​២៣ មីនា ២០២០ ខាង​មន្ទីរពេទ្យ​ បានផ្ដល់​ព័ត៌មាន​ដល់​បុរស​ទាំងពីរ​នាក់​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៣ មីនា ២០២០ បុរស​ទាំងពីរ​នាក់​នោះ បាន​ស្ថិតនៅក្នុង​ក្រុង​ប៉ោយប៉ែត​រួចទៅហើយ ដែល​ត្រូវជា​ថ្ងៃ​ប្រកា​ស បិទ​ច្រក​ចេញចូល​ផងដែរ​។»

មន្ទីរពេទ្យដដែល​អះអាង​ទៀត​ថា ដោយ​បុរស​ទាំងពីរ មិន​អាច​ចូល​មកក្នុង​ទឹកដី​ថៃ​វិញ​បាន ទើប​មន្ទីរពេទ្យ​ផ្យា​ថៃ បានផ្ដល់​លទ្ធផល និង​បាន​ណែនាំ​ឲ្យ​បុរស​ទាំងពីរ​នាក់ ស្វែងរក​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ជំងឺ​បន្ត​។​

មកទល់ថ្ងៃ​ទី ២៦ មីនា ឆ្នាំ ២០២០ នេះ ក្រសួង​សុខាភិបាល​បានរកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ នៅកម្ពុជាចំនួនសរុប ៩៨ នាក់ ហើយ​ ១១ នាក់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ៕

Loading...