​រយៈ​ពេល​ពី​២២​ដល់​២៦​ខែ​មីនា​នេះ ពលករ​ខ្មែរ​៤​ម៉ឺន​នាក់ បាន​វិល​ត្រលប់​ពី​ថៃ​មក​វិញ​

56

​សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​ ១៩ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ​បានធ្វើដំណើរពី​ប្រទេសថៃ​មក​កម្ពុជា​វិញ មានចំនួនប្រមាណជាង ៤ម៉ឺននាក់ ។

ចំនួននេះ គឺគិតចាប់ពីថ្ងៃទី២២ ខែមករា មកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

សម្ដេច​ក្រឡាហោមបានបន្ថែមថា ក្នុងស្ថានភាពប្រឈមនឹងការរីករាលជំងឺកូវីដ១៩ មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានសម្រុកវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ដូច្នេះមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវត្រៀមលក្ខណៈទទួលស្វាគមន៍ពលរដ្ឋយើងឱ្យបានល្អជាបន្តទៀត និងត្រូវមានវិធាន​ការ​ម៉ឺងម៉ាត់តាមក្បួនសុខាភិបាល។ អាជ្ញាធរខេត្តឧត្តរមានជ័យក៏ត្រូវស្នើសុំកិច្ចសហការជាមួយភាគីថៃដើម្បីកំណត់ជាក់លាក់នូវច្រកអនុញ្ញាតឱ្យពលរដ្ឋឆ្លងដែនវិលចូលប្រទេសដែរ។

Loading...