ប្លែក! ​ឥណ្ឌូនេស៊ី ២ នាក់ឆ្លងកូវីដ ១៩ នៅថៃ តែ​ខ្វះលុយមើល​ជំងឺ ក៏​រត់មកខ្មែរ​ឲ្យ​ជួយព្យាបាល

2613

ក្រសួង​សុខាភិបាល​ បាន​រកឃើញអ្នក​ឆ្លងកូវីដ១៩ ថ្មីចំនួន ២ នាក់ ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ដោយគេទាំង​ពីរនាក់បានតេស្តឃើញវិជ្ជមាន​កូវីដ ១៩ នៅពេទ្យាផាយ៉ាថៃ តែ​ដោយសារ​គ្មាន​លទ្ធផលបង់ថ្លៃពេទ្យ​នៅទីនោះ ក៏​សម្រេច​មកព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​តែម្តង ព្រោះកម្ពុជា​ទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ បរទេស​ដោយមិនយកប្រាក់មួយរៀល។

បុរស​ទីមួយអាយុ ៤១ ឆ្នាំ និង​ទីពីរអាយុ ៤៤ ឆ្នាំ ជា​ជនជាតិឥណ្ឌូនេស៊ី ក្រោយ​ដឹង​ដំណឹង​ថា​អ្នក​ទាំង​ពីរ​តេស្តឃើញវិជ្ជមានកូវីដ ១៩ នៅថៃ ខាង​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បាន​យក​សំណាកអ្នក​ទាំងពីរ​មកធ្វើតេស្តម្តងទៀត ហើយ​ក៏​រកឃើញថា​ឆ្លង​កូវីដ ១៩ នេះពិតមែន។

មកទល់ថ្ងៃ​ទី ២៦ មីនា ឆ្នាំ ២០២០ នេះ ក្រសួង​សុខាភិបាល​បានរកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ នៅកម្ពុជាចំនួនសរុប ៩៨ នាក់ ហើយ​ ១១ នាក់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ៖ រតនា

Loading...