មេ​ឃុំ សេដា ​និង​ប៉ាតេ ​សម្រេច​បិទ​ភូមិ​៧ ដើម្បី​ទប់​ស្កាត់ Covid-19 ​

13086

​ដើម្បី​កុំ​ឲ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍​របស់​ខ្លួន ​មេឃុំ សេដា និង​ប៉ាតេ ​បាន​សម្រេច​បិទ​ភូមិ​៧ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ Covid-19 ​។

​ការ​សម្រេច​បិទ​ភូមិ​នេះ បើ​តាម​មេឃុំ​ខាងលើ បញ្ជាក់​ថា បាន​ធ្វើ​ឡើង​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នោះ​តែម្ដង។

ការបិទនេះ ធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលកន្លងមក​បិទការជួបជុំ​បែប​សាសនា​គ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ហើយឃុំ​ទាំង​នេះ​បានអនុវត្តរួចហើយ ចំណែក​ពិធី​មង្គលការ​ ក៏បានឯកភាពគ្នារួចហើយ ។ តែការបិទនេះ មិនមែនបិទចរាចរទាំងស្រុងនោះទេ នៅ​តែចេញ​ចូលបាន គ្រាន់តែរឹត​បន្តឹង​ការត្រួតពិនិត្យ​មើលអ្នកដំណើរថា តើគាត់មកពីណា ពីចម្ងាយ ឬមុខ​ប្លែក​អីជាដើម​ យើងសួរនាំគាត់ មិនឲ្យគាត់ចូលឃុំ ដើម្បីបង្ការការឆ្លងជំងឺកូវីដ៕

Loading...