ថៃ ប្រាប់​ពលករ​ខ្មែរ​អាចស្នាក់​នៅ​ដល់​ថ្ងៃ​ទី​៣០ មិថុនា​ ទោះ​​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្នក៏ដោយ

179

​ប្រទេស​ថៃ ​បាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០២០​នេះ​ត​ទៅ ​ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ Covid-19 ​។

 

​ក្នុង​គ្រា​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នេះ​ដែរ ​ថៃ​ក៏​បាន​បញ្ជាក់​ថា​មិន​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​អ្វី​នោះ​ទេ ដូច្នេះ​ពលករ​ខ្មែរ​នៅ​ថៃ ​ត្រូវ​ស្នាក់​នៅ​បន្ដ​ទៀត។ ​ដោយ​ភាគី​ថៃ ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​បង​ប្អូន​ពលករ អាច​បន្ដ​នៅ​ទឹ​កដី​ថៃ​រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០២០ ​បើ​ទោះ​ជា​បណ្ណ​ការងារ​របស់​ពួកគេ​អស់​សុពលភាព​ក៏​ដោយ។

ករណី​បង​ប្អូន​ចង់​ធ្វើ​ការ​បន្ដ ត្រូវ​បញ្ជូន​ដំណឹង​នៃ​ការ​អស់​សុពលភាព​ក្នុង​ការ​ស្នាក់​នៅ​នេះ​ទៅ​កាន់​ក្រសួង​ឬ​មន្ទីរ​ការពារ​តាម​បណ្ដា​ខេត្ត​ទាំង​អស់​ឱ្យ​បាន​រួច​រាល់​មុន​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០២០​នេះ៕

Loading...