មេរោគ Covid-19 ​អាច​រស់​នៅ​ក្នុង​ស្បែក​ជើង​បាន​៥​ថ្ងៃ​ឯ​ណោះ​

315

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Dailymail ​មេរោគ Covid-19 ​អាច​រស់​នៅ​ក្នុង​ស្បែក​ជើង​បាន​ដល់​៥​ថ្ងៃ​ឯ​ណោះ ​និង​ងាយ​ចម្លង​បំផុត។

​ការ​សិក្សា​ថ្មី​នេះ​ទើប​រក​ឃើញ ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​មេរោគ Covid-19 ​ហើយ​មេរោគ​នេះ បាន​តោង​ជាប់​នឹង​ស្បែក​ជើង​របស់​គេ​ផង​ដែរ ​ក្រោយ​ពី​ធ្វើ​ពិនិត្យ។ ​ដូច្នេះ​វា​មាន​ន័យ​ថា ​ការ​ដែល​មនុស្ស​ដើរ​ទៅ​កន្លែង​កម្សាន្ត ​ផ្សារ ​និង​កន្លែង​ផ្សេង​ៗ​ទៀត ​គឺ​ងាយ​ណាស់​ក្នុង​ការ​នាំ​យក​មេរោគ Covid-19 ​ត្រលប់​មក​ផ្ទះ​វិញ​។ ​

អ្នក​ជំនាញ​ក៏​បាន​បញ្ជាក់​ថា​អ្នក​ប្រើ​ស្បែក​ជើង​ក្រណាត់​ឬ​ស្បែក ​គួរ​ណាស់​យក​ទៅ​សម្លាប់​មេរោគ ​ឬ​បោក​ឱ្យ​ស្ងួត​សិន ​មុន​ពេល​យក​ទៅ​ប្រើប្រាស់ ក៏​ដូចជា​ត្រលប់​មក​ពី​ខាង​ក្រៅ​វិញ៕ ប្រភព៖ https://www.dailymail.co.uk/femail/article-8153619/Infectious-disease-specialists-warn-COVID-19-survive-soles-shoes-five-days.html?ito=social-facebook_Australia&fbclid=IwAR2oAApB9hMQrKc-p1cI2AvygTxbk6NWXzEsjJtMx7GB1ZKLCe9H_2rTerc

Loading...