ស្តេចស្មាតហ្វូន ស៊ែលហ្វីសាហាវ ឆ្នាំ 2020 Reno3 ចេញលក់ហើយ ក្នុងតម្លៃត្រឹមតែ $359

74

កាលពីយប់ថ្ងៃទី 24 មីនា 2020 ក្រុមហ៊ុន OPPO បានពញាក់អារម្មណ៍អតិថិជន និងអ្នកគាំទ្រខ្លួន តាមរយៈការដាក់សម្ពោធ ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 លើអនឡាញដំបូងគេបង្អស់នៅកម្ពុជា ក្នុងតម្លៃត្រឹមតែ $359។

ចំពោះមុខអ្នកទស្សនារាប់ម៉ឺននាក់ទាំងលើកញ្ចក់ទូរទស្សន៍, ទាំងការ Live លើហ្វេសប៊ុកផ្លូវការរបស់ OPPO និង បណ្តាញសារព័ត៌មាននានា អ្នកតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “ក្រុមហ៊ុនខិតខំសម្រិតសម្រាងនូវស្មាតហ្វូនពេញនិយមជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប ខ្លាំងខាងថតរូបវីដេអូស៊ែលហ្វីច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ ថតព្រឹក ថតថ្ងៃ ថតយប់ ថតៗ ថតមិនសំចៃ ដើម្បីជាការឆ្លើយតបនឹងសំណូមពរនិងតម្រូវការរបស់អតិថិជន។ យើងជឿជាក់ថា លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានស្រាប់មួយសេតនៅលើស្មាតហ្វូនស៊្តេចស៊ែលហ្វីសាហាវ OPPO Reno3”។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបាននូវស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 មានពីរពណ៌គឺ ពណ៌ខ្មៅបែកខៀវ (Midnight Black) និង ពណ៌គុជស(Sky White) តាមរយៈ Link អនឡាញដែលម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសបង្ហោះលើទំព័រហ្វេសប៊ុក ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 01 មេសា 2020 ក្នុងតម្លៃត្រឹមតែ $359 នឹងទទួលបាន កាតាបស្ពាយ OPPO ដ៏ស្រស់ស្អាត Power Bank 10000 mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណែតធំហ្ម៎ងចំនួន 12សប្តាហ៍។


ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ស្មាតហ្វូនស៊េរីថ្មីគឺ OPPO Reno3 លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះវាមាន កាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមារ រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្គេនមុខដោះសោររហ័សប៉ុន្តែសុវត្ថិភាពបំផុត។
ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586 ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយនិងសម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃ ខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

OPPO Reno3 បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTek Helio P90 មាន CPU 8គ្រាប់រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន2 និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទមួយ ជាមួយគណនី 5។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន OPPO ក៏បង្ហាញនូវវត្តមានស្មាតហ្វូនរៀមច្បង គឺ OPPO Reno3 Pro តម្លៃគាប់ចិត្តត្រឹមតែ 599$ និង ផលិតផល IoT ជំនាន់ថ្មី គឺកាសកាលីបឥតខ្សែ  OPPO Eno W31 តម្លៃត្រឹមតែ 59$ តែបើទិញផ្គួបជាមួយ OPPO Reno3 តម្លៃត្រឹមតែ​ $398។

សរុបមកវិញ OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវគ្រប់ពេលប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ហើយថែមទាំងមានតម្លៃសមរម្យបំផុតត្រឹមតែ $359 ដូច្នេះបើចាប់អារម្មណ៍អាចកក់ទុកមុនចាប់ពីថ្ងៃទី25មីនា ដល់ 01 មេសា 2020 នៅលើអនឡាញរបស់ម្ចាស់ហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស៕

Loading...