សម្ដេច ស ខេង៖ ​បើ​អ្នក​ឆ្លង Covid-19 ​នៅ​តែ​កើន ​ជៀស​មិន​ផុត​ពី​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ទេ

998

​សម្ដេច ស ខេង បាន​បញ្ជាក់​ថា​ប្រសិន​បើ​អ្នក​ឆ្លង​មេរោគ Covid-19 ​នៅ​កម្ពុជា​នៅ​តែ​បន្ដ​កើន​ឡើង​ទៀត ​នោះ​ជៀស​មិន​ផុត​ទេ​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។

​សម្ដេច ​​បាន​និយាយ​ដូច្នេះ​ថា​៖ មកដល់ពេលនេះ គឺ​មិន​ទាន់មានទេ​ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប៉ុន្ដែ​សម្ដេចតេជោ​ លោកមានប្រសាសន៍ថា​ កំពុងពិចារណា ​ខ្ញុំគិតថាប្រសិនណាជាស្ថានភាពនេះ វា​កាន់​តែរីក​ចំនួនអ្នកផ្ទុកមេរោគនេះ (COVID-19) ជៀសមិនផុតទេ ប៉ុន្ដែក្នុង​ស្ថានភាព​បច្ចុប្បន្នក្នុង​កម្រិតប៉ុណ្ណឹង​ ប្រហែលជាមិនទាន់មានទេ។

រំលឹក​ថា ​សម្ដេច ស ខេង ​ក៏​បញ្ជាក់​ពី​ចំនួន​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​វិញ​ដែរ ​ដោយ​ពេល​នេះ​មាន​ដល់​២១,០០០នាក់​ហើយ៕

Loading...