បុរស​ខ្មែរ​ឆ្លង Covid-19 ​យប់មិញ ​មាន​ប្រវត្តិ​ដើរ​លេង​ច្រើន​នៅ​ប៉ោយប៉ែត

10368

​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​អំពី​បុរស​ខ្មែរ​ម្នាក់ អាយុ​២៧​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​វិជ្ជមាន COVID-19។

​ក្នុង​លិខិត​ប្រកាស​របស់​ក្រសួង​សុខាភិបាល​មិន​បាន​បញ្ជាក់​ច្បាស់​ពី​កន្លែង​ដែល​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​ដល់​បុរស​ខ្មែរ​នៅ​ខ្មែរ​នេះ​ទេ។ ​ប៉ុន្តែ​បើ​តាម​លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា បុរស​ម្នាក់​នោះ​ជា​អ្នក​ដើរលេង​ច្រើន​​នៅ​ប៉ោយ​ប៉ែត ហើយ​មាន​មិត្តភ័ក្ដិ​ជា​ជន​ជាតិ​បរទេស​ក្បែរ​នោះ ជួប​គ្នា​ចុះ​ឡើង​ច្រើន។

បុរស​វ័យ​២៧​ឆ្នាំ​ខាង​លើ បន្ទាប់​ពី​តេស្ត​វិជ្ជមាន COVID-19 បច្ចុប្បន្ន​ដាក់​ឲ្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ចំណែក​ឯ​មិត្ត​ស្រី​របស់​បុរស​ម្នាក់​នោះ​ក៏​បាន​តេស្ត​រក​វីរុស COVID-19 រួច​រាល់​ហើយ​ដែរ តែ​លទ្ធផល​អវិជ្ជមាន។ សរុបបច្ចុប្បន្ននេះ កម្ពុជាមានអ្នកឆ្លងមេរោគ Covid-19 ចំនួន៩៦នាក់ហើយ។

Loading...