Home ជីវិត&សង្គម ទៀតហើយ! រកឃើញ​អ្នក​ឆ្លងកូវីដ ៥ នាក់​ថ្មីបន្ថែមនៅកម្ពុជាថ្ងៃ​នេះ

ទៀតហើយ! រកឃើញ​អ្នក​ឆ្លងកូវីដ ៥ នាក់​ថ្មីបន្ថែមនៅកម្ពុជាថ្ងៃ​នេះ

51481

ក្រសួង​សុខាភិបាល​បានតេស្តរកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​បន្ថែមដល់ទៅ ៥ នាក់ទៀត​នៅថ្ងៃ​ទី ២៥ មីនា ឆ្នាំ ២០២០ នេះ។

ក្នុង​នោះ​ ២ ករណី​នៅ​ខេត្តព្រះសីហនុជា​ជនជាតិ​បារាំង ដែល​គេ​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​បារាំង​ដែល​​បាន​ឆ្លង​កូវីដពីគ្នា​ថ្មីៗ​នេះ។ នៅភ្នំពេញ ១ ករណី​ ជា​បុរសជនជាតិ​ខ្មែរ ហើយ​បច្ចុប្បន្ន​ដាក់​ឲ្យ​សម្រាក​នៅមណ្ឌុលសុខភាព​ចាក់អង្រែក្រោម។ កណ្តាល​ ១ ករណី ជាជនជាតិ​ខ្មែរ ឆ្លង​ពី​អ្នក​ដែល​ទៅចូលរួម​សាសនា​នៅ​ម៉ាឡេស៊ីថ្មីៗ​នេះ ហើយ​ចុងក្រោយ​ ១ ករណី​ជា​បុរស​ខ្មែរ​នៅសៀមរាប ដែល​បាន​បើកបរ​ឲ្យ​ក្រុម​ជនជាតិ​បារាំង​ឆ្លង​កូវីដ ១៩ នៅខេត្តព្រះសីហនុ។

ដោយឡែក​នៅខេត្តបាត់ដំបង ក្រុមគ្រូពេទ្យ​បាន​តេស្តមនុស្ស ១០ នាក់ ដែល​បានប៉ះពាល់ផ្ទាល់ជាមួយ​ក្រុម​អ្នក​ទេសចរណ៍​បារាំង​ច្រើន​នាក់​ដែល​ឆ្លង​កូវីដ ១៩ នៅខេត្តព្រះសីហនុ។ ក្នុង​នោះ​ ៦ នាក់ តេស្តឃើញអវិជ្ជមានកូវីដ ១៩ ឯ ៤ នាក់ផ្សេងទៀតកំពុង​រង់ចាំលទ្ធផល។

សរុប​ត្រឹម​ថ្ងៃ​ទី ២៥ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ ១៩​​ សរុប​ដល់ទៅ ៩៦ នាក់​ហើយ ខណៈ​ការ​ឃោសនា​ណែនាំ​ថែរក្សា​អនាម័យ​ និង​វិធានការ​ក្តៅជា​ច្រើន​ កំពុង​ត្រូវ​បាន​ដាក់​និង​ផ្សព្វផ្សាយ​ជា​ហូរហែរ ដើម្បី​ទប់ស្ថានការណ៍​នៃ​ការ​ឆ្លង​រាតត្បាតកូវីដ ១៩៕

 

អត្ថបទ៖ រតនា

Loading...