សាហាវមែន..! ត្រឹមតែកន្លះឆ្នាំសោះ ក្រុមហ៊ុន realme វាយលុកទីផ្សារទូរស័ព្ទកម្ពុជា ឡើងភ្លក់ទឹកភ្លក់ដី

24

realme ជាម៉ាកផលិតផលបច្ចេកវិទ្យាដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំ២០១៨ ហើយបានមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោក ។​ហើយនៅក្នុងឆ្នាំ២០១៩ក៏បានជាប់ជាម៉ាកទូរស័ព្ទទី៧ ទូទាំងពិភពលោក និងក្លាយជាម៉ាកដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងវិស័យទូរស័ព្ទ។ សម្រាប់ទីផ្សារប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ សម្រេចបាននូវការលក់ប្រចាំខែដែលមានដល់ទៅជាង​ ១០០០០គ្រឿងដែលជាលទ្ធផលមួយដ៏ល្អប្រសើរ។

មូលហេតុដែលធ្វើអោយ realme ទទួលបានការគាំទ្រដូច្នេះ នោះគឺចាប់តាំងពីពេលដែល realme បានបង្កើតឡើងមក realme តែងតែប្រកាន់ភ្ជាប់នូវទស្សនៈវិស័យ dare to leap សាកល្បងធ្វើការជំនះក្នុងវិស័យផ្សេងៗ ។ហើយនៅខែធ្នូកាលពីឆ្នាំទៅនេះ realme ក៏បាននាំយកមកនូវទូរស័ព្ទម៉ូដែលទីមួយដែលមានបំពាក់នូវអេក្រង់ 90Hz និងមានការសាកថ្មល្បឿនលឿន 50w គឺ realme X2 Pro មកដល់ក្នុងប្រទេសកម្ពុជា។

ហើយនៅក្នុងដើមឆ្នាំនេះផងដែរ ​realme ក៏បានលើកឡើងថានឹងធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាទាន់សម័យ ដោយមិនត្រឹមតែនាំមកនូវផលិតផល AIoT នោះទេ ​ ហើយក៏ផ្តល់នូវជម្រើសថ្មីសម្រាប់ជីវិតការរស់នៅបែបទាន់សម័យរបស់យុវវ័យទៀតផង ។ ​ជាមួយគ្នានេះដែរ realme ក៏បានព្យាយាមផ្តល់អោយនូវបច្ចេកវិទ្យាដែលឈានមុខគេសម្រាប់ជួរតម្លៃនីមួយៗផងដែរ។ហើយចំនុចនេះដែរក៏បានមានឡើងនៅក្នុងផលិតផលរបស់យើងរួចហើយផងដែរ។

realme 5i ដែលបានដាក់ប្រកាសជាផ្លូវការកាលពីដើមឆ្នាំកន្លងទៅនេះ គឺមានបំពាក់នូវបន្ទះឈីប snapdragon 665 កាមេរ៉ាក្រោយ 4គ្រាប់ និងថាមពលថ្មធំ ៥០០០mAh​ រីឯតម្លៃត្រឹមតែ 169ដុល្លារតែប៉ុណ្ណោះ។ ដែលជាធម្មតា ទូរស័ព្ទដែលមានបំពាក់កាមេរ៉ាក្រោយ 4គ្រាប់និងបន្ទះឈីប snapdragon​665 បែបនេះ គឺមានតម្លៃលើសពី​ 200ដុល្លារ ឬដល់ទៅជិត 300ដុល្លារឯណោះ ។តាមរយៈចំនុចនេះយើងឃើញថា realme គឺបានខិតខំធ្វើអោយអ្នករាល់គ្នាទទួលបាននូវបទពិសោធន៍កាន់តែប្រសើរនៅក្នុងជួរតម្លៃនេះផងដែរ។

សម្រាប់ទីផ្សារប្រទេសកម្ពុជា realmeបានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ហើយការលក់ប្រចាំខែក៏បានមានដល់ទៅជាង ១០០០០គ្រឿង ។ ​ដើម្បីអរគុណទៅដល់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រកន្លងមកនេះ រាល់ការទិញទូរស័ព្ទ realme 5i ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមិនា អ្នកនឹងទទួលបានកាដូ អាវយឺត កាសត្រចៀកនិងលេខសុីម Smart ផងដែរ។ សម្រាប់ព័ត៌មានផ្សេងៗ​ សូមចុចចូលទៅកាន់ ៖https://www.facebook.com/commerce/products/2895165813881346/

Loading...