

មេរោគថ្មី ឈ្មោះ ហាន់តា(Hantavirus) បានទើបលេចឡើងពីសត្វកណ្ដុរនិងបានសម្លាប់មនុស្សម្នាក់នៅក្នុងប្រទេសចិនហើយ។
មេរោគប្រភេទថ្មីនេះ ត្រូវបានគេដឹងថាឆ្លងតាមរយៈទឹកនោម លាមកនិងទឹកមាត់របស់សត្វកណ្ដុរ ។ នៅប្រទេសចិន មានមនុស្សម្នាក់បានស្លាប់ដោយសារតែមេរោគនេះហើយនៅលើឡានក្រុង ខណៈដែលគេអាចវិភាគបានថាមេរោគនេះ គឺខ្លាំងជាងមេរោគ Covid-19 ទៅទៀត។ រោគសញ្ញារបស់វីរុស ហាន់តា មានសភាពស្រដៀងទៅនឹងវីរ៉ុសកូរូណាផងដែរ ដោយវាបង្កឱ្យឈឺសាច់ដុំ គ្រុនក្តៅ ឈឺក្បាល ក្អក និងការពិបាកដកដង្ហើម(ការដកដង្ហើមខ្លីៗ)។
យ៉ាងណាមិញ វាស្ថិតក្នុងកម្រិតទាបនៅឡើយទេ ហើយក៏មិនទាន់មានសញ្ញាថាវាអាចឆ្លងពីម្នាក់ទៅម្នាក់បាននោះដែរ។ ដោយម្នាក់ដែលឆ្លងមេរោគនេះ គឺដោយសារតែសត្វកណ្ដុរខាំ៕ ប្រភព៖ https://www.dailymail.co.uk/news/article-8148481/Man-died-bus-China-tests-positive-deadly-virus-RATS-spread-humans.html