ឱសថ​ស្ថាន​លក់​ម៉ាស​ថ្លៃ​ខ្លាំង​ពេក ​សម្ដេច ព្រមាន​បិទ​អាជីវកម្ម​ឈប់​ឱ្យ​បើក​រហូត​តែ​ម្ដង​

218

​សម្រាប់​កន្លែង​លក់​ម៉ាស់​ឡើង​ថ្លៃ​ខ្លាំង ​ហួស​កម្រិត ​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា​នឹង​ចាត់​វិធានការ ​ហើយ​អាច​នឹង​ឈាន​ដល់​បិទ​អាជីវកម្ម​រហូត​តែ​ម្ដង។​



សម្តេច​បាន​អំពាវ​នាវដល់ក្រសួងសុខាភិបាល​ពិនិត្យ ហើយ​ប្រជាពលរដ្ឋអាចរាយការណ៍ទាក់ទង​នឹងករណីនេះ។ ​ប្រសិន​បើ​រក​ឃើញ​ថា​កន្លែង​នោះ​លក់​ថ្លៃ​ហួស​កម្រិត​មែន ​នោះ​នឹង​ត្រូវ​ទទួល​ពិន័យ ​ដោយ​អាច​ដល់​បិទ​អាជីវកម្ម ​ឬ​ឱសថស្ថាន​ជា​រៀង​រហូត។

Loading...