រកឃើញអ្នក​ឆ្លងកូវីដ ១៩ បន្ថែម ៤ នាក់ទៀតនៅកម្ពុជា សរុបទាំងអស់ ៩១ នាក់

280

ក្រសួង​សុខាភិបាល​បានរកឃើញ អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ថ្មី​ចំនួន ៤ នាក់បន្ថែម​ទៀតដែល​ជាជនបរទេស​លើ​នាវា Viking Cruise Journey នៅខេត្ត​កំពង់ចាមនៅថ្ងៃទី ២៤ មីនា ឆ្នាំ ២០២០ នេះ។

អ្នក​ឆ្លង​កូវីដ ១៩ ទាំង​បួន​នាក់នោះមាន​ជនជាតិអង់គ្លេស ២ នាក់មាន​បុរស​អាយុ ៦១ ឆ្នាំ​ម្នាក់ និង​ស្ត្រី​អាយុ ៧៩ ឆ្នាំ​ម្នាក់ ហើយ​២នាក់ផ្សេង​ទៀតជា​ប្តីប្រពន្ធ​ជនជាតិ​អាមេរិកអាយុ ៥៩ និង ៦២ ឆ្នាំ។

ទាំង​៤នាក់នេះ ត្រូវ​ក្រុមគ្រូពេទ្យ​ដាក់ឲ្យ​នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ហើយ​នៅយប់ថ្ងៃទី ២៣ មីនា បានរកឃើញថាឆ្លង​កូវីដ ១៩ រីឯអ្នក​ដំណើរចំនួន ៥៣ នាក់ផ្សេងទៀត​លើ​នាវានោះ តេស្តឃើញអវិជ្ជមាន​កូវីដ ១៩ ហើយ​ត្រូវ​ក្រុមគ្រូពេទ្យអនុញ្ញាតិ​ឲ្យ​ចាកចេញ​ពីមន្ទីរពេទ្យ​ខេត្តកំពង់ចាម។

បូក​ទាំង​៤ នាក់នៅថ្ងៃទី ២៤ មីនានេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ ១៩ សរុប​ចំនួន ៩១ នាក់​ហើយ ដោយភាគច្រើន​ជាជនបរទេស៕

 

អត្ថបទ៖ រតនា

Loading...