ថៃ ​អាច​ប្រឈម​មេរោគ Covid-19 ​កាច​មក​ពី​អឺរ៉ុបទើបឆ្លងលឿន ​មិន​មែន​មេរោគ​ស្លូត​នៅចិនទេ

43618

​ថៃ​កំពុង​ប្រឈម​ជាមួយ​មេរោគ Covid-19 ​កាច​សាហាវ​ខ្លាំង ​ដែល​មាន​ប្រភព​មក​ពី​អឺរ៉ុប ​ជា​ពិសេស​អ៊ីតាលី ដែល​បណ្ដាល​ឱ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​យ៉ាង​លឿន​រហ័ស។

​ថៃ​មាន​អ្នក​ឆ្លង​ជាង​៨០០​នាក់​ហើយ ក្រោយ​ពី​ថ្ងៃ​នេះ​បាន​ប្រកាស​មនុស្ស​ជាង​១០០​នាក់​ទៀត​បាន​រក​ឃើញ​ថា​ផ្ទុក​មេរោគ ​និង​មាន​អ្នក​ស្លាប់​៣​នាក់​។ ​យ៉ាងណាមិញ ​ប្រភព​នៃ​អ្នក​ឆ្លង​ភាគ​ច្រើន​គឺ​ចេញ​ពី​សង្វៀន​ប្រដាល់​នៅ​ក្រុង​បាងកក ​កន្លែង​ដែល​មាន​បរទេស​និង​អ្នក​ទើប​មក​ពី​អ៊ីតាលី​ចូល​មើល​ដែរ។ ​ការ​ឆ្លង​នៃ​មេរោគ​ចេញ​ពី​អ៊ីតាលី​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ខ្លាំង​និង​មាន​ភាព​រហ័ស​ជាង​មេរោគ​នៅ​ប្រទេស​ចិន​ទៅ​ទៀត។

​លោក​វេជ្ជបណ្ឌិត Manoon Leechawengwong ​នៅ​ប្រទេស​ថៃ ​បាន​និយាយ​ថា​មេរោគ​ដែល​ស្ថិត​ក្នុង​ខ្លួន​អ្នក​មក​ពី​អ៊ីតាលី ​មាន​ការ​ឆ្លង​ខ្លាំង​ពី​ម្នាក់​ទៅ​ម្នាក់។ ​ជាក់​ស្ដែង ពិភព​លោក​ក៏​បាន​មើល​ឃើញ​ថា​មេរោគ Covid-19 ​នៅ​ប្រទេស​អ៊ីតាលី ​ហាក់​ដូចជា​ខុស​គ្នា​ជាមួយ​មេរោគ Covid-19 ​នៅ​ប្រទេស​ចិន​ខ្លាំង​មែនទែន។ ​វា​អាច​ឆ្លង ​និង​សម្លាប់​កោសិកា​មនុស្ស​បាន​យ៉ាង​លឿន៕ ប្រភព៖ https://www.thaipbsworld.com/thailand-facing-coronavirus-from-italy-which-may-be-more-virulent-than-the-asian-virus/?fbclid=IwAR0OZAtDkb3vs4WFtLLEkAaoLpM39VStlV-xjQ2ORVwe07mWJxzGN6SUK4E

Loading...