មេ​ពេទ្យ​នៅ​ប៉េកាំង ​ព្រមាន​ថា​មេរោគ​Covid-19 ​ថ្មី ​កាច​ជាង​មុន ​អាចនឹង​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​

102941

ថ្នាក់​ដឹក​នាំ​ពេទ្យ​នៅ​ក្រុង​ប៉េកាំង ​បាន​ព្រមាន​ថា​​ប្រទេស​ចិន នឹង​ជួប​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ Covid-19 ​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​លើក​នេះ​មេរោគ​ដែល​ឆ្លង​ពី​បរទេស​មក​ចូល​ចិន គឺ​កាច​សាហាវ​ជាង​មេរោគ​មុន​ទៅ​ទៀត។

​ចិន ​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង​តែ​ម្ដង ​ចំពោះ​មេរោគ Covid-19 ​ក្នុង​ប្រទេស​របស់​ខ្លួន ក្រោយ​ពី​សម្លាប់​មនុស្ស​ជាង​៣​ពាន់​នាក់ និង​ជាង​៨​ម៉ឺន​នាក់​ឆ្លង​។ ​យ៉ាងណាមិញ ពេល​នេះ​ចិន​នៅ​តែ​បន្ដ​រក​ឃើញ​អ្នក​ឆ្លង​ដដែល ​ដោយ​អ្នក​ឆ្លង​នោះ​គឺ​សុទ្ធ​តែ​មាន​ប្រភព​ពី​បរទេស។ ​ការ​ឆ្លង​មេរោគ​ពី​ក្រៅ​មក​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​គ្រូ​ពេទ្យ​ជាន់​ខ្ពស់​ម្នាក់​របស់​ចិន ថា​ការ​លើក​នេះ ​ចិន​អាច​នឹង​ជួប​មេរោគ Covid-19 ​កាច​ជាង​មុន​ទៀត។

​អ្នក​ជំនាញ​បាន​បញ្ជាក់​មេរោគ Covid-19 ​នៅ​ក្នុង​ប្រទេស​ចិន មិន​កាច​ដូច​នៅ​អឺរ៉ុប​ឡើយ ​ពោល​គឺ​មេរោគ​នេះ​នៅ​ពេល​ដល់​ទឹក​ដី​អឺរ៉ុប ​បាន​បម្លែង​ខ្លួន​ឱ្យ​ខ្លាំង​មួយ​កម្រិត​ទៀត។ ជាក់​ស្ដែង​នៅ​អ៊ីតាលី ​មាន​អ្នក​ឆ្លង​លឿន ​និង​ស្លាប់​ច្រើន​ខ្លាំង ​លើស​ប្រទេស​ចិន​ទៅ​ហើយ៕

ប្រភព៖ https://www.dailymail.co.uk/news/article-8141971/Beijings-leading-doctor-warns-new-coronavirus-outbreak-China.html?ito=social-facebook&fbclid=IwAR0HCwQaCkjFEOU4wBMzTK_-oeWQnQJFINUPm5XcfuClLxjd9_z5dZM1rhw&fbclid=IwAR3mIk_Rlutgb5ETqMDy2LHc58rxDCFK0HO_JVxw_7u06Pvx7Au9vWEXbJ8

Loading...