ចុម ! ងាយណាស់ មិនបាច់ទៅផ្ទាល់ គ្រាន់តែមើល Live ការប្រគំតន្ត្រីយក្ស លើហ្វេសប៊ុក OPPO ថ្ងៃ 24 មីនានេះ ឈ្នះ ស្តេចទូរស័ព្ទស៊ែលហ្វី 44MP OPPO Reno3 ភ្លាមៗ

479

សម្រាប់អ្នកទស្សនា និងចូលរួម Comments  លើទំព័រហ្វេសប៊ុកផ្លូវការ OPPO នឹងមានឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មីនេះ ចំនួន 3គ្រឿង និង កាសកាលីបឥតខ្សែ Enco W31ចំនួន 10រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ត្រង់នេះ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX រួចដាក់ See First ដើម្បីទទួលបានសាររំលឹកចូលរួមទស្សនាការទាំងអស់គ្នា។

ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ វាមាន កាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមារហូតដល់ទៅ 44មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដូច្នេះអ្នកប្រើប្រាស់នឹងរីករាយ ថតវីដេអូ ស៊ែលហ្វី នៅពេលយប់។

ងាកមកផ្នែកខាងក្រោយវិញ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4  ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ  48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586, ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។

ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយរហូតដល់ទៅ 119ដឺក្រេ អាចថតរូបមនុស្សឃើញជើងស្រឡូន ខ្ពស់ស្អាត ថតរូបជួបជុំក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយ ទេសភាពបានកាន់តែទូលាយស្អាតត្រជាក់ភ្នែក និង សម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP  សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃ​​    ខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

 

ជារួម OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបថែមទៀត ​ប្រសិនបើចង់ដឹងច្បាស់សូមកុំភ្លេចតាមដានលើ កញ្ចក់ទូរទស្សន៍រស្មីហង្សមាស និង ហ្វេសប៊ុកផ្លូវការ OPPO  នៅថ្ងៃស្អែកទី24 មីនា 2020 វេលាម៉ោង 7យប់ ទាំងអស់គ្នា ហើយអ្នកមានសំណាងឈ្នះរង្វាន់ធំ OPPO Reno3 អាចជារូបអ្នក៕

Loading...