សាហាវ! ​ថៃ រក​ឃើញ​អ្នក​ឆ្លង Covid-19 ​ចំនួន​១២២​នាក់​ទៀត ​សរុប​ឡើង​ដល់​៧២១​នាក់​

178

​ប្រទេស​ថៃ ​កាន់​តែ​ធ្ងន់​ទៅ​ខ្លាំង​ហើយ ​ក្រោយ​ពី​ថ្ងៃ​នេះ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Covid-19 ​ដល់​ទៅ​១២២​នាក់​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​ឡើង​ដល់​៧២១​នាក់​។

​ក្រុង​បាងកក ​និង​កន្លែង​សំខាន់​ៗ​ជា​ច្រើន​ទៀត​នៅ​ប្រទេស​ថៃ ​បាន​ក្លាយ​ជា​កន្លែង​ស្ងាត់​ជ្រាប​ទៅ​ហើយ ​ក្រោយ​ពី​ករណី​ឆ្លង​មេរោគ Covid-19 ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ទៅ។ ​ជាក់​ស្ដែង ​នៅ​ថ្ងៃ​នេះ ​មាន​ចំនួន​អ្នក​ឆ្លង​កាន់​តែ​ច្រើន​ឡើង​រហូត​ដល់​១២២​នាក់ ​ទូទាំង​ប្រទេស ​ហើយ​ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​ថៃ​មាន​អ្នក​ឆ្លង​សរុប​ឡើង ៧២១​នាក់​ហើយ។

​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ ​បាន​ប្រកាស​ឱ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុង​ផ្ទះ​កុំ​ចាកចេញ​ទៅ​ណា ដើម្បី​ការពារ ​និង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​៕

Loading...