នាយកដ្ឋានជំងឺឆ្លង​ បញ្ជាក់ច្បាស់រឿងមន្រ្តីជាន់ខ្ពស់ខ្មែរឆ្លងកូវីដ ១៩

62816

នាយកដ្ឋានប្រឆាំងជំងឺឆ្លង CDC បានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ជនជាតិខ្មែរធ្វើដំណេីរពីស្រុកបារាំងដែលមានវិជ្ជមានCOVID19 ក្នុងតារាងទិន្នន័យរួមតាំងពីថ្ងៃទី១៨​ មីនា​ ២០២០​ ម្លេះ​ (សូមពិនិត្យក្នុងតារាងចាស់គូសរង្វង់ក្រហម)​។

CDC បញ្ជាក់ថា «គ្មានហេតុផលណាត្រូវលាក់ទិន្នន័យ​ នោះទេដោយធ្វើតាមជំនាញបច្ចេកទេសដោយមានសហការជិតស្និទ្ធជាមួយអង្គ​ការ​WHO USCCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​។ ​ រហូតម៉ោង​ ២:៣០​រសៀល ថ្ងៃទី​ ២២ មីនា​ ២០២០​ យើងរកឃើញអ្នកជំងឺ​ សរុបទាំងអស់ចំនួន​ ៥៣ករណី​​ ។ រហូតពេលនេះយើងបានព្យាបាលជាសះស្បើយពីរនាក់ហើយគឺជនជាតិចិន១នាក់​ និងជនជាតិអង់គ្លេស១នាក់​ ។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​។​» ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥។

Loading...