ម្ចាស់ហាងពេជ្រ ដាណា បរិច្ចាគលុយផ្ទាល់ខ្លួន ២ម៉ឺនដុល្លារ ជួយទប់ស្កាត់វីរុសកូរ៉ូណា

10668

ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ អ្នក​ស្រី ទ្រី ដាណា បាន​ប្រកាស​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន ២​ម៉ឺន​ដុល្លារ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ជាមួយ​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា។

អ្នក​ស្រី ទ្រី ដាណា បាន​អះអាង​បែប​នេះ​ថា៖ “ស្អែកនេះ ខ្ញុំ​នឹង​យក​ទឹកប្រាក់ 20 000$ ទៅ​ចូលរួម​ចំណែក​​​ជាមួយ​​​ក្រសួង​​​សុខាភិបាល​​ និង​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​ ដើម្បី​ទ​ប់​ស្កាត់កូ​វីដ​១៩​។

​វីរុស​កូរ៉ូណា ឬ​កូវី​ដ​១៩ កំពុង​រាលដាល​ទូទាំង​ពិ​ភព​លោក ហើយ​នៅ​ក​ម្ពជា​យើង​ក៏មាន ៥៣​ករណី​ហើយ​ដែរ​។ បង​ប្អូន​​​កុំ​ភ័យ​ខ្លាំងពេក​​ តែ​ត្រូវ​ចេះ​ការពារ​ខ្លួន រក្សា​អ​នា​ម័យជា​ប្រចាំ លាង​សម្អាត​ដៃ​ឱ្យបាន​ទៀងទាត់ ហើយ​ពាក់​ម៉ាស​បើ​ចេញទៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​។

ខ្ញុំ​​​រំភើ​បចិត្ត ពេល​ឃើញ​ក្រសួង​សុខាភិបាល រាជ​រដ្ឋាភិបាល​​ និង​ស្ថាប័ន​ពាក់ព័​ន្ធ​យកចិត្តទុកដាក់ មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការការពារ​សុវត្ថិភាព​ជូន​ប្រជា​ពល​រដ្ឋ​យើង​ដោយ​មិន​គិតពី​ការនឿយហត់ ហើយ​ខ្ញុំ​គ្មានអ្វី​ក្រៅពី​ចូលរួម​ចំ​ណែ​ក​ជា​ប្រាក់កាស​ប៉ុ​ណ្ណោះ ដើម្បី​ឱ្យ​ពួកគាត់​មាន​កម្លាំងចិត្ត​កាន់តែខ្លាំង​។”


Loading...