រងចាំអ៊ុតមើល រូបរាងពិតតម្លៃពិត ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ នៅក្នុងកម្មវិធីប្រគំតន្ត្រីលេចធ្លោ OPPO Reno3 Ultra Night នៅ…

44

ក្នុងវិស័យបច្ចេកវិទ្យាប្រកួតប្រជែង ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ត្រៀមនឹងលាតត្រដាងរូបរាងពិត តម្លៃពិត សមត្ថភាពពិត នៃស្តេចទូរស័ព្ទ ស៊ែលហ្វីសាហាវលើកដំបូង នៅក្នុងកម្មវិធី ប្រគំតន្ត្រីដ៏លេចធ្លោ OPPO Reno3 Ultra Night ថ្ងៃទី 24 មីនាខាងមុខនេះ នៅលើកញ្ចក់ទូរស្សន៍រស្មីហង្សមាស HDTV និង ផេកហ្វេសប៊ុកផ្លូវការ OPPO។

OPPO Own The Night – Loud&Clear

🔴ឈ្នះរង្វាន់ទូរស័ព្ទ #OPPOReno3ស៊េរីថ្មីចំនួន3រង្វាន់ ដោយគ្រាន់តែទស្សនាការ​វីដេអូ​​ Premier Live លើហ្វេសប៊ុកផេក OPPO ក្នុងកម្មវិធី #រាត្រីលេចធ្លោOPPORENO3 ជាមួយនឹងលក្ខណៈពិសេសថ្មីៗ !#លក្ខខណ្ឌងាយៗ 👉1. ហ្វេនៗ (Fans) ត្រូវចុច Like​ ផេក OPPO និង ផុសនេះ ​Comment វីដេអូនេះ ថា #LiveOPPOReno3👉2.​ Share ជា Public ដោយសរសេរថា #LiveOPPOReno3 ព្រមទាំង Mention មិត្តភក្តិ3នាក់#អ្នកឈ្នះ 👉1. ជ្រើសរើសអ្នកឈ្នះចំនួន 3នាក់ ដែលធ្វើគ្រប់តាមលក្ខខណ្ឌ តាមរយៈការ Random *#បញ្ជាក់៖ ចាប់ផ្តើមលេងពីថ្ងៃទី19 ដល់ ថ្ងៃទី​22 មីនា 2020​ហើយនឹងធ្វើការប្រកាសលទ្ធផលនៅថ្ងៃទី23 មីនា 2020 នៅលើ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO #LiveOPPOReno3

Posted by OPPO on Thursday, March 19, 2020

 

កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធផ្លូវការនូវកំពូលស្មាតហ្វូនល្អឯក OPPO Reno3 អ្នកឯកទេសស៊ែលហ្វីប្រចាំឆ្នាំ 2020 លើកនេះ ពិតជាប្លែកអស្ចារ្យដេញទាន់សម័យកាលឌីជីថល ជាមួយនឹងវត្តមានកំពូលតារាចម្រៀង6ដួងរួមមាន ពេជ្រ សោភា Step រ៉េតស៊ូហ្សាណា Zono សុខ ស្រីនាង និង សំ សុវណ្ណារ៉ាក់។ កាន់តែពិសេស រាល់អ្នកកំពុងទស្សនា និង Comment លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ពេលកំពុង Live មានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មីម៉ូដែលនេះរហូតដល់ទៅ 3រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ត្រង់នេះ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX រួចដាក់ See First ដើម្បីទទួលបានសាររំលឹកចូលរួមទស្សនាការទាំងអស់គ្នា។


សូមរំលឹកថា OPPO Reno3 ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វី និង ត្រកូល Reno តំណាងឲ្យការតស៊ូនឹងច្នៃប្រឌិត ដែលមានតួខ្លួនកាលីបនិងទាក់ទាងជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំ រហូតដល់ 44មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុនOPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក។ គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់ ព្រោះ OPPO Reno3 អាចជួយបាន លើសពីនេះ ក៌បានបែកធ្លាយនូវលក្ខណះពិសេសមួយចំនួនដូចជា RAM8B / ROM 128GB អេក្រង់ធំច្បាស់ដិត6.4អីញ ប្រភេទ AMOLED ។

មិនត្រឹមតែខ្លាំងខាងថតរូបវីដេអូស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល មិនថាព្រឹកថ្ងៃយប់ ហើយនិងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់ ដិតគ្រប់ចំណុចទៀតផង។ រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថតឥតសំចៃដៃ។

និយាយរួម ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរស័ព្ទថតរូបស៊ែលហ្វីស្អាតបំផុតច្បាស់ទាំងកាមេរ៉ាមុខ ទាំងក្រោយ ថតទាំងថ្ងៃ ទាំងយប់ ថតច្បាស់គ្រប់ពេល ប្រចាំឆ្នាំ 2020 កុំជោរជាមួយ OPPO Reno 3 អាចជួយបានគ្រប់ពេល គ្រប់វ័យ គ្រប់តម្រូវការ ស័ក្តសមសម្រាប់យុវវ័យសម័យថ្មី ហើយរីឯតម្លៃវិញ សូមលាក់ទុកឲ្យរងចាំទស្សនា នៅថ្ងៃទី 24 មីនា នឹងធ្វើការកក់ទុកមុនតាមអនឡាញដោយខ្លួនឯង។

សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ1 នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន៕

Loading...