ប៉ូលិស​ថៃ​ចាប់​អ្នកលក់ម៉ាស់ដាក់គុក ព្រោះ​ឆ្លៀតឱកាស​លក់ថ្លៃកប់ពពកពេក

60

អ្នក​លក់ម៉ាស់៥នាក់នៅប្រទេសថៃ ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារពី៦ខែ ទៅ ១៨ខែ ដោយ​សារ​ពីបទលក់ម៉ាស់ ថ្លៃ​កប់ពពក​ហួសហេតុ​ពេក ឯពីរ​នាក់ផ្សេងទៀតត្រូវព្យួរទោសជាប់ពន្ធនាគារ ហើយត្រូវពិន័យប្រាក់ក្នុងម្នាក់ ចំនួន២៥ ០០០បាត ស្មើ​នឹង​ប្រហែលជាង៧០០ ដុល្លារ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​អត្ថបទ​ជា​ភាសាអង់គ្លេស​ដោយ Bangkok Post។

ទាំង​ ៧ នាក់​នេះ ត្រូវ​តុលាការ​កាត់ទោស​ ដោយ​សារ​លួច​តម្លើងថ្លៃលក់ម៉ាស់​កប់ពពក លើសតម្លៃ​ដែល​រដ្ឋបាន​កំណត់ ហើយ​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​សមត្ថកិច្ច​ចុះបង្រ្កាបការ​លក់ដូរសម្ភារៈ​ការពារ​រាងកាយ អំឡុងពេលវីរុស​កូវីដ ១៩ ផ្ទុះរាតត្បាតពេញពិភពលោក និង​ទូទាំងប្រទេសថៃ។

តុលាការ​បានរកឃើញថា អាជីករ ៥ នាក់ដែល​ចាប់បាននោះបាន​លក់ម៉ាស់ក្នុង​ចំនួន​ច្រើនហើយ​តម្លៃថ្លៃកប់ពពក ដែល​នេះ​ជាប់ចោទពីបទ​កេងចំណេញ​ផលប្រយោជន៍និង​ផ្តល់បញ្ហា​ដល់​អ្នកដទៃ​ដែល​កំពុង​ត្រូវការ​ម៉ាស់ពាក់ជាខ្លាំងអំឡុងពេលផ្ទុះវីរុស​កូវីដ ១៩។ ដូច្នេះ​ទោស​ត្រូវ​គឺ​មិនត្រូវ​បានព្យួរទោស​ជាប់ពន្ធនាគារនោះទេ។

ដោយឡែកសម្រាប់ពីរនាក់ផ្សេងទៀត ត្រូវ​តុលាការ​រកឃើញថា​បានលក់ម៉ាស់ក្នុង​ចំនួន​តិចតួច ហើយ​ទាំងពីរនាក់នេះ​ពុំ​មាន​ទោសឧក្រិដផង​នោះ តុលាការ​បានសម្រេចព្យួរទោសជាប់ពន្ធនាគារនិងពិន័យជាប្រាក់ម្នាក់ ២៥ ០០០ បាត៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Bangkok Post

Loading...